មនុស្ស ៣នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះគ្រាប់មីនបង្កប់ក្នុងដី នៅទីក្រុងកំពង់ផែ នៃប្រទេសយេម៉ែន

0

ប្រទេសយេម៉ែន៖ទូរទស្សន៍ អាល់ ម៉ាស៊ីរ៉ាស់ គ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូធី បានចុះផ្សាយថា មនុស្ស ៣នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃពុធ នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់មីនបង្កប់ក្រោមដី នៅក្នុងកំពង់ផែរ៉េដស៊ី នៃប្រទេសយេម៉ែន។

ជនរងគ្រោះគឺជាស្ត្រី និងកូនរបស់នាង​ ២នាក់ ខណៈដែលប្តីរបស់នាងធ្លាប់បានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍ផ្ទុះ នៅក្នុងស្រុក អាល់ ដួរ៉ាហ៊ីមី ភាគខាងត្បូងនៃទីក្រុង។ ហេតុការណ៍នោះ បានកើតឡើងនៅពេលដែលក្រុមគ្រួសារនោះកំពុងដើរនៅលើផ្លូវ និងបានដើរជាន់គ្រាប់មីនបង្កប់ក្រោមដី។

ប្រទេសយេម៉ែន បានប្រឈមជាមួយហេតុការផ្ទុះគ្រាប់មីនបង្កប់ក្រោមដីជាញឹកញាប់ ចាប់តាំងពីមានសង្គ្រាមស៊ីវិលបានកើតឡើងកាលពីចុងឆ្នាំ២០១៤ នៅពេលដែលក្រុមសកម្មប្រយុទ្ធហ៊ូធីដែលគ្រប់គ្រងដោយកម្លាំងអ៊ីរ៉ង់ ដណ្តើមបានការគ្រប់គ្រងលើទីក្រុងមួយចំនួន និងបានបណ្តេញរដ្ឋាភិបាល ដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីត ចេញពីទីក្រុងសាណា។​

គួរបញ្ជាក់ផងដែរថា សង្គ្រាមបានសម្លាប់ប្រជាជនរាប់ពាន់នាក់ និងបានបណ្តាលឱ្យប្រទេសនេះប្រឈមនឹងគ្រោះ ទុរ្ភិក្ស៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១២ ខែមករា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here