ហេតុការណ៍ផ្ទុះសម្លាប់មនុស្ស ៥នាក់ នៅក្នុងទីក្រុងកាប៊ុល ប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖លោក ខាលីដ ហ្សាដ្រាន  អ្នកនាំពាក្យរបស់ប៉ូលិសបាននិយាយថា ជនស៊ីវិល ៥នាក់ ត្រូវបានសម្លាប់ និងមួយចំនួនផ្សេងទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍ផ្ទុះនៅទីក្រុងកាប៊ុល កាលពីថ្ងៃពុធ។

លោកហ្សាដ្រានបាននិយាយថា៖ ហេតុការណ៍ផ្ទុះបានកើតឡើងនៅលើផ្លូវទៅកាន់ក្រសួងការបរទេស នៅម៉ោងប្រមាណជា​ ៤ល្ងាច ម៉ោងនៅក្នុងតំបន់ ហើយយ៉ាងហោចណាស់មានជនស៊ីវិល ៥នាក់បានស្លាប់ និងមួយចំនួនផ្សេងទៀតរងរបួស។

មន្ត្រីរូបនោះបានបន្ថែមឱ្យដឹងទៀតថា ការស៊ើបអង្កេតត្រូវបានធ្វើឡើង ដោយពុំទាន់មានការផ្តល់ព័ត៌មានលម្អិតនៅឡើយទេ។

ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ។

គួររំលឹកផងដែរថា មានបណ្តាញព័ត៌មានមួយចំនួនបានរាយការណ៍ថា មនុស្ស​២០នាក់ បានស្លាប់នៅក្នុងហេតុការណ៍ផ្ទុះ។ ទោះបីជាយ៉ាងណាក៏ដោយ លោកហ្សាដ្រាន បានបដិសេធចំពោះការលើកឡើងនោះ ដោយបានអះអាងថា ជនស៊ីវិល ៥នាក់ ត្រូវបានសម្លាប់ និងមួយចំនួនផ្សេងទៀតបានរងរបួសនៅក្នុងហេតុការណ៍ផ្ទុះនោះ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១១ ខែមករា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here