ប្រទេសសូម៉ាលីបានបិទគណនីធនាគាររបស់ក្រុមសកម្មប្រយុទ្ធ អាល់ ស្ហារបាប

0

ប្រទេសសូម៉ាលី៖រដ្ឋាភិបាលសូម៉ាលីបាននិយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលបានបិទគណនីធនាគារ ២៥០គណនី ដែលជាកម្មសិទ្ធរបស់ក្រុមសកម្មប្រយុទ្ធ អាល់ ស្ហារបាប ដើម្បីកាត់ផ្តាច់ប្រភពជំនួយថវិការបស់ក្រុមនេះ។

មន្ត្រីជាន់ខ្ពស់សូម៉ាលីប្រាប់សន្និសីទសារព័ត៌មានថា លើសពីនេះទៅទៀត គណនីប្រាក់ចល័តចំនួន ៧០គណនីរបស់ក្រុមសកម្មប្រយុទ្ធនេះក៏ត្រូវបានបិទផងដែរ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលបន្ថែមដើម្បីបិទលំហូរហិរញ្ញវត្ថុរបស់ពួកគេ។

គួររំលឹកផងដែរថា ប្រទេសសូម៉ាលី​បាន​ប្រកាស​សង្រ្គាម​ទាំងស្រុង​ប្រឆាំង​នឹង​ក្រុមដែល​មាន​ទំនាក់ទំនងជាមួយ​​ក្រុមសកម្មប្រយុទ្ធ​អាល់កៃដា។ ទោះបីជាក្រុមសកម្មប្រយុទ្ធទាំងនេះត្រូវបានបណ្តេញចេញពីទីក្រុងម៉ូហ្កាឌីស៊ូកាលពីឆ្នាំ២០១១ក៏ដោយ ក៏នៅតែមានក្រុមសកម្មប្រយុទ្ធមួយចំនួនបន្តការវាយឆ្មក់នៅតាមតំបន់ជនបទដដែល៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here