កងកម្លាំងអ៊ីរ៉ាក់រឹបអូសបានសារធាតុគីមីអាម៉ូញ៉ូមនីត្រាតចំនួយន ១,៤០០គីឡូក្រាមនៅកន្លែងលាក់ខ្លួនរបស់រដ្ឋអ៊ីស្លាម

0

កាលពីថ្ងៃចន្ទនេះ កងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានប្រកាសពីការរឹបអូសសារធាតុអាម៉ូញ៉ូមនីត្រាត (ammonium nitrate) ចំនួន ១,៤០០ គីឡូក្រាមដែលបានរកឃើញនៅកន្លែងលាក់ខ្លួនរបស់ក្រុមរដ្ឋអ៊ីស្លាម ស្ថិតនៅក្នុងខេត្តកឺកុក (Kirkuk)។

អង្គភាពស៊ើបការណ៍សម្ងាត់សហព័ន្ធបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមាសធាតុគីមី ដែលមានកម្រិតជាតិផ្ទុះខ្លាំងនេះ ត្រូវបានរឹបអូសក្នុងអំឡុងពេលប្រតិបត្តិការដែលធ្វើឡើងដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងអង្គភាពស៊ើបការណ៍សហព័ន្ធរបស់ក្រសួងមហាផ្ទៃ។

សេចក្តីថ្លែងការណ៍បានប្រាប់ឱ្យដឹងទៀតថា កន្លែងលាក់ខ្លួនរបស់រដ្ឋអ៊ីស្លាមដ៏ធំត្រូវបានរកឃើញស្ថិតនៅក្នុងស្រុកហាវីយ៉ា (Hawija) ខេត្តកឺកុក (Kirkuk) ដែលគេបានប្រទះឃើញសារធាតុគីមីប្រភេទអាម៉ូញាក់នីត្រាតដែលមានកម្រិតជាតិផ្ទុះខ្លាំងលាក់នៅក្នុងថង់ ហើយក្រុម​ពិសេស​បាន​គ្រប់គ្រង​កម្ទេច​សារធាតុគីមីនេះប្រកបដោយ​សុវត្ថិភាព។

​គួរបញ្ជាក់ថា នាពេលថ្មីៗនេះមានការកើនឡើងយ៉ាងឆាប់រហ័សនៃចលនារបស់រដ្ឋអ៊ីស្លាម និងសកម្មភាពភេរវករនៅកន្លែងផ្សេងៗគ្នានៃប្រទេសអ៊ីរ៉ាក់ ជាពិសេសនៅក្នុងតំបន់ដែលមានជម្លោះរវាង    រដ្ឋាភិបាលក្នុងតំបន់ឃឺដ និងរដ្ឋាភិបាលសហព័ន្ធ។

អ្នកប្រែសម្រួល៖ គល់ សេងហាក់

ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here