អារ៉ាប៊ីសាអូឌីតគាំទ្រផ្នែកហិរញ្ញវត្ថុដល់ការិយាល័យប្រឆាំងភេរវកម្មសកល

0

ទីក្រុងញូវយ៉ក៖ អារ៉ាប៊ីសាអូឌីតបានផ្តល់ជំនួយហិរញ្ញវត្ថុតម្លៃ ៣០០ ០០០ដុល្លារសហរដ្ឋអាមេរិក សម្រាប់ការិយាល័យប្រឆាំងភេរវកម្មសកល ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក។ នេះជាយុទ្ធសាស្ត្រមួយរបស់អារ៉ាប់ ដើម្បីលើកកម្ពស់គម្រោងប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។

តំណាងអចិន្ត្រៃយ៍របស់អារ៉ាប៊ីសាអូឌីត លោក អាប់ឌុលឡាហ្សីស ធុងម៉ូហាម៉េដអាល់វ៉ាសែល បានអញ្ជើញទៅដល់អង្គការសហប្រជាជាតិ និងបានប្រគល់មូលប្បទានប័ត្រចំនួន ៣០០ ០០០ដុល្លារសហរដ្ឋអាមេរិកដល់អនុរដ្ឋលេខាធិការ នៃនាយកដ្ឋានប្រឆាំងភេរវកម្ម នៃអង្គការសហប្រជាជាតិលោក វ្ល៉ាឌីមៀ វ៉នកូវ នៅទីស្នាក់ការអង្គការសហប្រជាជាតិ។

ជាមួយនេះ នៅក្នុង​ការថ្លែងសុន្ទរកថា​ លោក អាប់ឌុលឡាហ្សីស ធុងម៉ូហាម៉េដអាល់វ៉ាសែល បានសម្តែងការដឹងគុណរបស់អារ៉ាប៊ីសាអូឌីត ក្នុងការដើរតួនាទីដ៏សំខាន់របស់ការិយាល័យប្រឆាំងភេរវកម្មនៃអង្គការសហប្រជាជាតិ ដែលកំពុងអនុវត្តន៍ការទប់ទល់នឹងភាពជ្រុលនិយម និងភេរវកម្មតាមរយៈមជ្ឈមណ្ឌលប្រឆាំងភេរវកម្មរបស់អង្គការសហប្រជាជាតិ។ គាត់បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ព្រះរាជាណាចក្របន្តកិច្ចខិតខំប្រឹងប្រែងទាំងអស់ នៅក្នុងគោលបំណងទៅរកការលុបបំបាត់បាតុភូតក្នុងតំបន់ និងអន្តរជាតិ៕

អ្នកប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន

ប្រភព SAUDIGAZETTE.COM.SA  ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here