សម្ព័ន្ធភេរវករ ២ក្រុមត្រូវបានចាប់ខ្លួននៅភាគអាគ្នេយ៍នៃប្រទេសអ៊ីរ៉ង់

0

ប្រទេសអ៊ីរ៉ង់៖ភ្នាក់ងារសារព័ត៌មានបឋមបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា កម្លាំងចារកម្មអ៊ីរ៉ង់ត្រូវបានចាប់ខ្លួនសម្ព័ន្ធភេរវករ ២ក្រុម ដែលមានជាប់ពាក់ព័ន្ធ​នឹង​ក្រុមសកម្មប្រយុទ្ធ​រដ្ឋអ៊ីស្លាម (IS) នៅភាគអាគ្នេយ៍នៃខេត្តស៊ីសថាន និងខេត្តបាឡូជីស្ថាន។

សម្ព័ន្ធភេរវករ ២ក្រុម ដែលដឹកនាំដោយកម្លាំងបរទេស បានព្យាយាមបង្កអសន្តិសុខនៅតំបន់ភាគអាគ្នេយ៍នៃប្រទេសក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ មុនពេលពួកគេត្រូវបានកំណត់អត្តសញ្ញាណ និងវាយកម្ទេចដោយកម្លាំងសន្តិសុខ និងកម្លាំងចារកម្មអ៊ីរ៉ង់។

បើយោងតាមរបាយការណ៍បញ្ជាក់ថា គោលបំណងរបស់សម្ព័ន្ធភេរវករគឺចាប់ជនបរទេស និងពាណិជ្ជករធ្វើជាចំណាប់ខ្មាំងនៅភាគអាគ្នេយ៍ នៅកំពង់ផែឆាបបាហារ។  សមាជិកមួយចំនួននៃក្រុមភេរវករដែលត្រូវបានចាប់ខ្លួន ដែលជាពលរដ្ឋអាហ្វហ្គានីស្ថាន និងតាជីកបាន​សារភាព​ថា ពួកគេបានវាយប្រហារនៅលើដី ដើម្បីបង្កភាព​អសន្តិសុខ​នៅភាគអាគ្នេយ៍នៃប្រទេសអ៊ីរ៉ង់៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២០​ ខែមករា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here