ប៉ូលិស ៣នាក់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហារភេរវករនៅភាគនិរតីខេត្ត ខាយប័រផាកថុនវ៉ា

0

ប្រទេសប៉ាគីស្ថាន៖ មន្ត្រីប៉ូលិសបានប្រាប់ឱ្យដឹងថា ភេរវករមួយក្រុមវាយប្រហារនៅភាគនិរតីខេត្តខាយប័រផាកថុនវ៉ា នៃប្រទេសប៉ាគីស្ថាន បណ្តាលឱ្យប៉ូលិស ៣នាក់ស្លាប់។

ប៉ូលិសនៅក្នុងតំបន់បានប្រាប់បណ្តាញសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមភេរវករមួយក្រុមជាមួយគ្រឿងផ្ទុះកែច្នៃ បានវាយប្រហារទៅលើបុស្ត៍ត្រួតពិនិត្យនៅក្នុងស្រុកថេកថាបេក  ដែលជាស្រុកមួយស្ថិតនៅជាប់ព្រំដែនប្រទេសអាហ្វហ្គានីស្ថានក្នុងខេត្តខាយប័រផាកថុនវ៉ា។

ហេតុការណ៍បាញ់គ្នាបានកើតឡើងរវាងកម្លាំងប៉ូលិស និងក្រុមភេរវករ ដោយបានសម្លាប់យ៉ាងហោចណាស់ប៉ូលិស ៣នាក់នៅនឹងកន្លែងកើតហេតុ។

ប៉ូលិសបានបើកប្រតិបត្តិការស្វែងរកនៅក្នុងតំបន់ដើម្បីតាមចាប់ក្រុមភេរវករបន្ថែមទៀត។

ជាមួយនេះពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២០ ខែមករា​ ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here