ប៉ូលិសឡោមព័ទ្ធឡានពណ៌ស បន្ទាប់ពីការបាញ់ប្រហារនៅកាលីហ្វ័រញ៉ា

0

ប៉ូលិស​បាន​ឡោម​ព័ទ្ធ​រថយន្ត​ពណ៌​សមួយ​គ្រឿង​នៅតូរ៉ង់ កាលីហ្វ័រញ៉ាអស់រយៈពេលប្រមាណជាង១២ម៉ោង បន្ទាប់ពីការបាញ់សម្លាប់នៅជិតឧទ្យានម៉ុងតេរី។

វីដេអូថតពីលើបានបង្ហាញពីការឡោមព័ទ្ធដែលគេរាយការណ៍ថា ប៉ូលិស​អាចនឹងកំពុង​ចាប់ខ្លួន​ជន​សង្ស័យ ប៉ុន្តែព័ត៌មានលម្អិតនៅតែមិនច្បាស់នៅឡើយ។

ប្រពភពីសារព័ត៌មានស្កាយ បានឱ្យដឹងបន្ថែមថា បុរស​ម្នាក់ជាប់សង្ស័យ​ថា​បាន​សម្លាប់​មនុស្ស​១០​នាក់​ក្នុង​ការ​បាញ់​ប្រហារ​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​ ហើយបាន​បាញ់​សម្លាប់​ខ្លួន​ឯង​ក្នុង​ឡាន​ ខណៈ​ដែល​មន្ត្រីប៉ូលិស​កំពុងឡោមព័ទ្ធ។

លោក រ៉ូបឺត លូណា ស្នងការក្រុងឡូស​អាន់​ជ័រ​លេស បាននិយាយថា បុរសនោះត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងរថយន្ត ដែលគាត់ប្រើប្រាស់ដើម្បីរត់គេចពីកន្លែងកើតហេតុនៃការប៉ុនប៉ងបាញ់ប្រហារលើកទីពីរ។

ជន​សង្ស័យ​ជា​ខ្មាន់​កាំភ្លើង​​ឈ្មោះ Huu Can Tran វ័យ ៧២​ឆ្នាំ។

ជាមួយនេះមេ​បញ្ជាការលោក​ Luna បាន​និយាយ​ថា​មិន​មាន​ជន​សង្ស័យ​ផ្សេង​ទៀត​នៅ​ឡើយ​ទេ៕

ប្រភពព័ត៌មាន BBC ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣

ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here