មនុស្ស ៥នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសនៅក្នុងប្រទេសអ៊ីរ៉ាក់

0

ប្រទេសអ៊ីរ៉ាក់៖ យោធាអ៊ីរ៉ាក់បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួន​អ្នក​ស្លាប់​ដោយការ​វាយ​ប្រហារ​តាម​អាកាស​កាល​ពី​ថ្ងៃ​សៅរ៍​ទៅលើ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋអ៊ីស្លាម (IS) នៅខេត្តសាឡាស់ហ៊ូឌីនក្នុងប្រទេសអ៊ីរ៉ាក់ បានកើនឡើងទៅដល់ ៥នាក់។

សេចក្តីថ្លែងការណ៍មួយពីបញ្ជាការប្រតិបត្តិការរួម ហៅកាត់ថា (JOC) បានឲ្យដឹងថា​ ទាហាន​​រក​ឃើញ​សាកសព​ក្រុម​សកម្មប្រយុទ្ធ IS ២​នាក់ និងបំណែករាងកាយរបស់ក្រុម​សកម្មប្រយុទ្ធ​៣​នាក់​ផ្សេង​ទៀតដែល​រាយប៉ាយនៅ​កន្លែង​លាក់​ខ្លួនរបស់​ក្រុម​សកម្មប្រយុទ្ធដែលត្រូវបានទម្លាក់គ្រាប់បែកលើកាលពីថ្ងៃសៅរ៍ដោយយន្តហោះអ៊ីរ៉ាក់នៅតំបន់ថ្មក្នុងខេត្តសាឡាហ៊ូឌីន ភាគខាងកើត បន្ថែមពីលើឃ្លាំងអាវុធ និងឃ្លាំងរំសេវមួយ។

កាលពីថ្ងៃសៅរ៍ សេចក្តីថ្លែងការណ៍របស់ JOC មុននេះបន្តិចបានលើកឡើងថា យន្តហោះអ៊ីរ៉ាក់វាយប្រហារតាមអាកាសទៅលើក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ២នាក់នៅកន្លែងលាក់ខ្លួនរបស់ពួកគេនៅជិតតំបន់ ថូស ខឺមាធូ ហើយបានសម្លាប់ពួកគេទាំងអស់។

គួររំលឹកផងដែរថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរឡើងជាងមុន ចាប់តាំងពីកម្លាំងសន្តិសុខអ៊ីរ៉ាក់បានកម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមកាលពីឆ្នាំ២០១៧។ ទោះបីជាយ៉ាងណាក៏ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅសេសសល់បានបង្កប់ខ្លួននៅតាមទីក្រុង តំបន់វាលខ្សាច់ និងតំបន់ខ្ពង់រាបផ្សេងទៀតដោយលួចវាយឆ្មក់ជាញឹកញាប់ប្រឆាំងនឹងកម្លាំងសន្តិសុខ និងជនស៊ីវិល៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here