ប៉ូលិស ២នាក់ស្លាប់នៅភាគអាគ្នេយ៍នៃប្រទេសអ៊ីរ៉ង់

0

ប្រទេសអ៊ីរ៉ង់៖ ភ្នាក់ងារសារ​ព័ត៌មាន​ផ្លូវការ​របស់​អ៊ីរ៉ង់ អាយអអ៊ិនអេ បានរាយការណ៍ថា មន្ត្រីប៉ូលិស ២នាក់ ត្រូវបានសម្លាប់កាលពីព្រឹកថ្ងៃអង្គារ ក្នុងហេតុការណ៍វាយប្រហារដោយក្រុមចោរ នៅខេត្តស៊ីស្ថាន និងខេត្តបាឡូជីស្ថាន ភាគអាគ្នេយ៍នៃប្រទេសអ៊ីរ៉ង់។

យោងតាមការស្រង់សម្តីរបស់លោក មូហាម៉ាដ ឃ្វានបារ៉ី មានខ្លឹមសារថា មន្ត្រីប៉ូលិស ២នាក់ ដែលគេស្គាល់ឈ្មោះថា លោក មូកថារ មូមេនី និងលោក អាប៊ូហ្សា អូម៉ីដវ៉ារ ត្រូវគេ​វាយ​ធ្វើ​បាប​នៅ​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ម៉ោង​ក្នុងស្រុកនៅពេលដើរល្បាតជាមួយសហការីរបស់ពួកគេនៅច្រកចូលស្រុកបាមពួរ។

លោក ឃ្វានបារ៉ី បានបន្ថែមឱ្យដឹងទៀតថា ក្រុមចោរបានរត់គេចចេញពីកន្លែងកើតហេតុ ក្រោយពីការវាយប្រហាររួច។ តម្រុយមួយចំនួនត្រូវបានរកឃើញ ហើយការស្វែងរកកំពុងដំណើរការដើម្បី​ចាប់​ខ្លួន​ជន​សង្ស័យ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here