កម្ចាត់ក្រុមភេរវកររបស់គណបក្សពលករឃឺដនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់បានស្ទើតែទាំងស្រុង

0

ប្រទេសអ៊ីរ៉ាក់៖ មន្ត្រីក្រសួង​ការពារជាតិ​តួ​ក​គីបាននិយាយ​កាលពី​ថ្ងៃ​អង្គារថា ប្រទេសតួកគីបានកម្ចាត់ក្រុមភេរវករនៃគណបក្សពលករឃឺដស្ទើរតែទាំងអស់ក្នុងតំបន់ហ្សាប នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។

­លោក ហូឡូស៊ី អាការ រដ្ឋមន្ត្រីការពារជាតិតួកគី បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ក្រុមភេរវករ ៥០៦នាក់ ត្រូវបានកម្ចាត់ចោលចាប់តាំងពីប្រទេសតួកគីបានចាប់ផ្តើមប្រតិបត្តិការ ខ្ល ឡុក ដែលជាប្រតិបត្តិការឆ្លងព្រំដែន ប្រឆាំងនឹងក្រុមភេរវករនៃគណបក្សពលករឃឺដ​ កាលពីខែមេសា ឆ្នាំ២០២២។

លោក អាការ បាននិយាយថា ប្រតិបត្តិការ​នោះថែមទាំង​បាន​បំផ្លាញ​រូងភ្នំ និង​ជម្រកប្រមាណជា ៦០០កន្លែងដែលក្រុមភេរវករ​បានប្រើសម្រាប់លាក់ខ្លួនជាច្រើនឆ្នាំ។ លោកបានបញ្ជាក់បន្ថែមថា ប្រតិបត្តិការ​នោះបានធានាសុវត្ថិភាពដោយជោគជ័យនៅតំបន់ព្រំដែនដែលមានចម្ងាយ​៣០គីឡូម៉ែត្រស្ថិតនៅចន្លោះ​ពី​ប្រទេសតួកគី​ និងប្រទេស​អ៊ីរ៉ាក់។

គួរបញ្ជាក់ផងដែរថា គណបក្សពលករឃឺដដែលបានចុះក្នុងបញ្ចីអង្គការភេរវករដោយប្រទេសតួកគីបាន​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​តួ​ក​គី​អស់​រយៈពេលប្រមាណជាជាង​៣០​ឆ្នាំ​មក​ហើយ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua

LEAVE A REPLY

Please enter your comment!
Please enter your name here