ចាប់ខ្លួនសមាជិករដ្ឋអ៊ីស្លាមចំនួយ៦នាក់នៅខេត្តសាឡាហាឌីន

0

កាលពីថ្ងៃអង្គារនេះ សេចក្តីថ្លែងការណ៍មួយបាននិយាយថាកងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានចាប់ខ្លួនសមាជិករដ្ឋអ៊ីស្លាមចំនួន៦នាក់ស្ថិតនៅក្នុងតំបន់ផ្សេងៗគ្នានៃខេត្តសាឡាហាឌីន ( Salahaddin)។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហព័ន្ធប្រទេសអ៊ីរ៉ាក់បានកត់សម្គាល់ថា ពួកជីហាដទាំង៦នាក់ដែលបានចាប់ខ្លួនក្នុងអំឡុងពេលប្រតិបត្តិការដាច់ដោយឡែកនេះ បានសារភាពថាបានធ្វើការនៅក្នុងនាយកដ្ឋានផ្សេងគ្នានៃក្រុមជ្រុលនិយមនៅក្នុងប្រទេសអ៊ីរ៉ាក់។

សេចក្តីថ្លែងការណ៍បានពន្យល់ថា ម្នាក់ក្នុងចំណោមពួកគេធ្វើការនៅក្នុងនាយកដ្ឋានអប់រំរបស់ក្រុមជីហាដនិយម ហើយរូបគាត់ជាអ្នកធ្វើការផ្សព្វផ្សាយ និងឃោសនាអំពីសកម្មភាពភេរវកម្មនៅតាមសាលារៀននៃទីក្រុងនីនីវេ (Nineveh)។

សេចក្តីថ្លែងការណ៍បានប្រាប់ឱ្យដឹងទៀតថា អ្នកទី២បានសារភាពថាបានចូលរួមក្នុងសកម្មភាពភេរវកម្មជាច្រើនដងប្រឆាំងនឹងកងកម្លាំងសន្តិសុខស្ថិតនៅក្នុងតំបន់បៃជី (Baiji)។ សកម្មជនទី៣ ធ្លាប់ប្រមូលព័ត៌មានស៊ើបការណ៍អំពីកងកម្លាំងសន្តិសុខក្នុងប្រទេស។ អ្នកទី៤ គឺជាយុទ្ធជនដែលបានចូលរួមក្នុងការវាយប្រហារប្រឆាំងនឹងកងកម្លាំងសន្តិសុខស្ថិតនៅក្នុងសង្កាត់អាល់-ម៉ូតាសេម (al-Mo’tasem) ហើយក៏ធ្លាប់ដាក់គ្រាប់បែកបំផ្ទុះនៅតាមដងផ្លូវផងដែរ។ អ្នកទី៥បានបម្រើនៅក្នុងនាយកដ្ឋានវិហារអ៊ីស្លាម មានកាតព្វកិច្ចជំរុញសាធារណជនឱ្យចូលរួមក្នុងការវាយប្រហារភេរវកម្ម និងអ្នកទី៦មានឈ្មោះ អាប៊ូហានីន (Abu Hanin) ជាអ្នកដែលបានទទួលការបណ្តុះបណ្តាលពីក្រុមភេរវករ។

អ្នកប្រែសម្រួល៖ គល់ សេងហាក់

ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here