ក្រុមភេរវករដែលកងកម្លាំងចារកម្មធ្លាប់ចាប់ឃុំឃាំងខ្លួនក្នុងរយៈពេលដ៏ខ្លី កំពុងរៀបផែនការសងសឹកដោយសារភាពបរាជ័យនាពេលថ្មីៗរបស់ខ្លួន (ក្នុងការបង្កអសន្តិសុខក្នុងប្រទេសអ៊ីរ៉ង់) តាមរយៈការអនុវត្តប្រតិបត្តការនានា នេះបើយោងតាមលោក Khatib ។ ដោយការរួមគំនិតធ្វើអំពើទុច្ចរិតរបស់សត្រូវ បានធ្វើឱ្យប្រជាជាតិអ៊ីរ៉ង់ស្គាល់ពួកគេកាន់តែច្បាស់ លោក Khatib បានសង្កត់ធ្ងន់ថា ប្រទេសនេះបានឆ្លងកាត់ដោយជោគជ័យនូវរាល់ការបះបោរនាពេលថ្មីៗនេះ ដោយមានការជួយណែនាំពីមេដឹកនាំបដិវត្តអ៊ីស្លាម និងការរួបរួមរបស់ប្រជាជនអ៊ីរ៉ង់។
ថ្លែងទៅកាន់សត្រូវដែលមានបំណងចូលទៅគៀកប្រទេសជិតខាងរបស់អ៊ីរ៉ង់ រដ្ឋមន្ត្រីចារកម្មអ៊ីរ៉ង់បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់នឹងតទល់ជាមួយសត្រូវយ៉ាងម៉ឺងម៉ាត់ នៅពេលនិយាយអំពីសន្តិសុខ និងផលប្រយោជន៍ជាតិ។ កាលពីថ្ងៃទី ១០ ខែមករា ប្រភពព័ត៌មានបានរាយការណ៍ថា កងកម្លាំងចារកម្មរបស់ប្រទេសអ៊ីរ៉ង់អាចកំណត់អត្តសញ្ញាណ និងឃុំខ្លួនសមាជិក ១៣នាក់របស់ក្រុមចារកម្ម Mossad ចំនួន២ក្រុម នៅទូទាំងប្រទេស។ នោះជាការស៊ើបការណ៍សម្ងាត់ និងប្រតិបត្តិការដែលបរាជ័យដ៏ធំទី២នៃរបបស៊ីយ៉ូនីសក្នុងរយៈពេលមិនដល់ ៦ខែនេះ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ឧបករណ៍ប្រតិបត្តិការជាច្រើនប្រភេទត្រូវបានរឹបអូសពីពួកគេផងដែរ។
ក្រសួងចារកម្ម បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃទី២២ ខែធ្នូ ថា បន្ទាប់ពីការខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់របស់កងកម្លាំងចារកម្ម ក្រុមប្រតិបត្តិការចំនួន៤ដែលពាក់ព័ន្ធជាមួយទីភ្នាក់ងារចារកម្ម Mossad ត្រូវបានកំណត់អត្តសញ្ញាណ ហើយសមាជិកទាំងអស់ត្រូវបានចាប់ខ្លួន។
អ្នកប្រែសម្រួល៖ ងួន ណារិទ្ធ
ប្រភពព័ត៌មានពី MEHR News Agency ចេញផ្សាយថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៣