ភេរវករអាល់កៃដា ២នាក់ត្រូវបានចាប់ខ្លួន

0

LAHORE: កាលពីថ្ងៃអាទិត្យ នាយកដ្ឋានប្រឆាំងភេរវកម្ម (CTD) បានចាប់ខ្លួនជនសង្ស័យភេរវករ២នាក់ដែលជាភេរវកររបស់ក្រុមអាល់កៃដាមកពី រ៉ាហឹម យ៉ា ខាន់ (Rahim Yar Khan) ។ ជនសង្ស័យ​ដែល​​ចាប់ខ្លួនបាន​នោះ​ មាន​ឈ្មោះ អាម៉ាត ហាសាន (Ahmad Hassan) និង ហ្គូឡាម អាលី(Ghulam Ali) ។ ក្រុមនាយកដ្ឋានប្រឆាំងភេរវកម្ម រាយការណ៍ថា បានទទួលព័ត៌មានថាជនជាប់ចោទ ប្រមូលផ្តុំគ្នានៅផ្សារណាត់ក្នុងទីក្រុងរ៉ាហឹម យ៉ា ខាន់ ដើម្បីរៀបចំផែនការកំណត់គោលដៅវាយប្រហារ។ មន្ត្រី​បាន​ប្រញាប់​ទៅ​កន្លែងពួកគេភ្លាម ​។ ពេល​ឃើញ​កងកម្លាំង ជន​សង្ស័យ​បាន​ព្យាយាម​រត់​គេច​ខ្លួន តែទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីនាយកដ្ឋានប្រឆាំងភេរវកម្ម បានចាប់ខ្លួនពួកគេ និងបានរកឃើញអាវុធជាតិផ្ទុះ អាវុធខុសច្បាប់ និងឧបករណ៍បំផ្ទុះគ្រាប់បែកពីមន្ទីឃុំឃាំងរបស់ពួកគេ។ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ចបញ្ជូន​ទៅ​កាន់​កន្លែងមួយ​ដែលមិន​ស្គាល់​អត្តសញ្ញាណ​ដើម្បី​ធ្វើការ​ស៊ើបអង្កេត ។

អ្នកប្រែសម្រួល៖ ងួន ណារិទ្ធ

ប្រភពព័ត៌មានពី The News  ចេញផ្សាយថ្ងៃទី ៣០  ខែមករា  ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here