ប៉ូលិសប៉ាគីស្ថានឃាត់ខ្លួនជនសង្ស័យ២៣នាក់ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែក អត្តឃាត

0

ប្រទេសប៉ាគីស្ថាន៖ តាមប្រភពពីមន្ត្រីអនុវត្តច្បាប់ក្នុងស្រុកបានឲ្យដឹងថា​ អាជ្ញាធរប៉ាគីស្ថានបាន​ឃាត់ខ្លួន​ជនសង្ស័យ​២៣​នាក់​ មានទាំងមន្ត្រីប៉ូលិសជាច្រើននាក់ដែលជាប់ពាក់ព័ន្ធ​នឹងករណីបំផ្ទុះគ្រាប់បែក​នៅ​វិហារ​អ៊ីស្លាម​មួយ​កន្លែងក្នុងខេត្តផេសហាវើរ នៃប្រទេស​ប៉ាគីស្ថាន។

ប្រភពបាននិយាយថា“ដើម្បីជា​ផ្នែក​មួយ​នៃ​ការ​ស៊ើបអង្កេតអំពីរបៀបដែលគ្រឿងផ្ទុះគួរតែត្រូវបានបញ្ចប់នៅក្នុងតំបន់ហាមឃាត់ យើងក៏បាន​ឃុំ​ខ្លួន​មន្ត្រី​ប៉ូលិសមួយចំនួនផងដែរ”។

ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​ទាំង ២៣​នាក់​នោះ មាន​អ្នក​ស្រុក​ផេសហាវើរ​ និងប្រជាជនមួយចំនួនផ្សេងទៀតមកពីតំបន់ជាប់ព្រំដែនអាហ្វហ្គានីស្ថាន។

គួររំលឹកផងដែរថា កាល​ពី​ថ្ងៃ​ចន្ទ អ្នក​បំផ្ទុះ​គ្រាប់​បែក​អត្តឃាតម្នាក់​បានធ្វើឲ្យផ្ទុះ​អំឡុង​ពេល​ធ្វើអធិស្ឋាន​នាពេលថ្ងៃត្រង់ក្នុងវិហារអ៊ីស្លាមដែលមានមនុស្សច្រើនកុះករ។ បើយោងតាមបច្ចុប្បន្នភាពព័ត៌មានចុងក្រោយបានឱ្យដឹងថា មនុស្ស​១០១​នាក់​ស្លាប់ និងមិនតិច​ជាង​២០០​នាក់​រង​របួស។ លើសពីនេះ អ្នក​ស្លាប់​ភាគ​ច្រើន​គឺជា​មន្ត្រី​ប៉ូលិស។ ក្រុមសកម្មប្រយុទ្ធ ថេរីកអ៊ី​ តាលីបង់ប៉ាគីស្ថាន ហៅកាត់ថា TTP ដែលជាក្រុមស្ថិត​នៅ​ក្រៅ​ច្បាប់​ក្នុង​ប្រទេស​ប៉ាគីស្ថាន និង​មាន​ទំនាក់​ទំនង​ជាមួយ​ចលនា​តាលីបង់ដែល​ត្រូវ​បាន​ហាម​ឃាត់​ក្នុង​ប្រទេស​រុស្ស៊ី  បានអះអាងទទួលខុសត្រូវចំពោះហេតុការណ៍ផ្ទុះនេះ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន TASS ចុះផ្សាយថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here