ប្រទេសប៉ាគីស្ថាន៖ មន្ត្រីប៉ូលិសបាននិយាយថា គ្រាប់បែកមួយគ្រាប់បានផ្ទុះនៅខេត្តប៉ាឡូជីស្ថានក្នុងទីក្រុងឃ្វេតាភាគនិរតីនៃប្រទេសប៉ាគីស្ថានកាលពីថ្ងៃអាទិត្យបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥នាក់រងរបួស។
ប៉ូលិសនៅក្នុងទីក្រុងឃ្វេតាបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់ខេត្តប៉ាឡូជីស្ថានថា ហេតុការណ៍ផ្ទុះនោះបានកើតឡើងនៅក្បែរបុស្ត៍ត្រួតពិនិត្យមួយកន្លែងនៅក្នុងតំបន់ប៉ូលិសឡាញក្នុងទីក្រុងឃ្វេតា។ កម្លាំងប៉ូលិស និងក្រុមជួយសង្គ្រោះបានទៅដល់តំបន់នោះ បន្ទាប់ពីមានហេតុការណ៍ផ្ទុះ និងបានបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យក្បែរនោះ ដែលក្នុងចំណោមអ្នករបួសមានម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
កម្លាំងសន្តិសុខបានបិទតំបន់នោះ ហើយចាប់ផ្តើមប្រតិបត្តិការរុករក។ ប៉ូលិសបាននិយាយថា គេមិនទាន់បានដឹងពីមូលហេតុដែលបណ្តាលឱ្យមានហេតុការណ៍ផ្ទុះនោះនៅឡើយទេ។
ក្រុមសកម្មប្រយុទ្ធ ថេរ៉ីក អ៊ី តាលីបង់ប៉ាគីស្ថានដែលគេហាមឃាត់ បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនោះកាលពីថ្ងៃអាទិត្យ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣