មនុស្ស២នាក់រងរបួសដោយការបំផ្ទុះគ្រាប់បែកនៅក្នុងទីក្រុងកាប៊ុល

0

ប្រទេសអាហ្វហ្កានីស្ថាន៖ លោក ខាលីដ ហ្សាដ្រាន អ្នកនាំពាក្យប៉ូលិសទីក្រុងកាប៊ុលបាននិយាយថា ជនស៊ីវិល ២នាក់រងរបួសក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកមួយបានវាយប្រហារនៅតំបន់ប៉ូលិសឌីស្រ្ទីក២ ក្នុងទីក្រុងកាប៊ុល កាលពីថ្ងៃសៅរ៍។

លោក ហ្សាដ្រាន បានប្រាប់អ្នកយកព័ត៌មានបឋមថា ជនស៊ីវិល ២នាក់រងរបួស បន្ទាប់ពីផ្ទុះគ្រាប់​បែក​មួយ​គ្រាប់​ទៅលើរថយន្ត​មួយ​គ្រឿង​នៅតំបន់ប៉ូលិសឌីស្រ្ទីក២ កាលពី​ល្ងាច​​មិញ។

សាក្សីនៅកន្លែងកើតហេតុដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា ហេតុការណ៍ផ្ទុះនោះបានវាយប្រហារទៅលើតំបន់ ផាស្ហធុននីសស្ថាន វ៉ាត់ ដែលស្ថិតនៅជិតតំបន់ប៉ូលិសឌីស្រ្ទីក២ នៅម៉ោងប្រមាណជា ៦:២០នាទីល្ងាចម៉ោងក្នុងតំបន់ ដែលបង្ក​ឱ្យ​មាន​ជន​រង​គ្រោះជាច្រើននាក់៕

ប្រែសម្រួល៖ប៉ោក​ លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here