មេដឹកនាំអាហ្វ្រិកខាងកើតអំពាវនាវឲ្យមានបទឈប់បាញ់គ្នាជាបន្ទាន់នៅភាគខាងកើតកុងហ្គោ

0

មេដឹកនាំអាហ្វ្រិកខាងកើតបានអំពាវនាវឱ្យមានបទបញ្ឈប់បាញ់គ្នាជាបន្ទាន់នៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សហគមន៍អាហ្វ្រិកខាងកើត (EAC) កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។

កិច្ចប្រជុំកំពូលវិសាមញ្ញលើកទី២០ នៃប្រមុខរដ្ឋសហគមន៍អាហ្វ្រិកខាងកើតបានធ្វើឡើងនៅក្នុងរដ្ឋធានីពាណិជ្ជកម្មប៊ូរុនឌី (Bujumbura) កាលពីថ្ងៃសៅរ៍ដើម្បីវាយតម្លៃស្ថានភាពសន្តិសុខបច្ចុប្បន្ននៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ។

សេចក្តីថ្លែងការណ៍នេះបាននិយាយថា ប្រមុខរដ្ឋបានអំពាវនាវឱ្យបញ្ឈប់ការបាញ់គ្នាជាបន្ទាន់ទាំងគ្រប់ភាគី និងការដកក្រុមប្រដាប់អាវុធបរទេសទាំងអស់ ដោយបញ្ជាឱ្យប្រមុខកងកម្លាំងការពារជាតិជួបប្រជុំគ្នាក្នុងរយៈពេលមួយសប្តាហ៍ដើម្បីកំណត់ពេលវេលាសារជាថ្មីសម្រាប់ការដកទ័ព។

កិច្ចប្រជុំកំពូលបានផ្តល់អនុសាសន៍ថា នៅបណ្តាប្រទេសដែលមានកងទ័ពត្រូវដាក់ពង្រាយភ្លាមៗ ហើយជំរុញឱ្យសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោជួយសម្រួលដល់ការដាក់ពង្រាយកងទ័ពពីស៊ូដង់ខាងត្បូងទៅអ៊ូហ្គង់ដា។ កាលពីថ្ងៃសុក្រ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបន្តការអំពាវនាវសារជាថ្មីឲ្យកងទ័ពបដិវត្តន៍កុងហ្គោដកខ្លួនចេញពីតំបន់ដែលខ្លួនកាន់កាប់ទាំងអស់នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងស្នើសុំឱ្យដកហូតសព្វាវុធពីក្រុមប្រដាប់អាវុធទាំងអស់។

កែសម្រួល៖ លោក ប៊ុត សារ៉ន

ប្រភពព័ត៌មាន msn.cn ចុះផ្សាយថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here