ប្រទេសបួគីណាហ្វាសូ៖ មន្ត្រីរដ្ឋាភិបាលប្រចាំតំបន់កាលពីល្ងាចថ្ងៃចន្ទបាននិយាយថា យ៉ាងហោចណាស់មនុស្ស ២៥នាក់ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍ក្នុងហេតុការណ៍វាយប្រហារភេរវកម្មនៅតំបន់ស្ហាហេលភាគខាងជើងប្រទេសបួគីណាហ្វាសូ។
នៅក្នុងសេចក្តីថ្លែងការណ៍ លោកវរសេនីយ៍ទោ ខូណលរូដល ស័រហូ ដែលជាអភិបាលនៃតំបន់ស្ហាហេល និយាយថា ក្រុមភេរវករប្រដាប់អាវុធបានវាយប្រហារកាលពីរសៀលថ្ងៃសៅរ៍ នៅឃុំបានីនៃខេត្តសេណូ ដោយបានសម្លាប់មនុស្ស ២៥នាក់ រាប់បញ្ចូលទាំងជនស៊ីវិល ២២នាក់ និងមន្រ្តីប៉ូលិស ៣នាក់។
ចាប់តាំងពីឆ្នាំ២០១៥ ស្ថានភាពអសន្តិសុខនៅក្នុងប្រទេសអាហ្វ្រិកខាងលិច បានសម្លាប់មនុស្សជាច្រើននាក់ និងរាប់ពាន់នាក់ទៀតបានផ្លាស់ទីលំនៅ។
កាលពីសប្តាហ៍មុន មានមនុស្សយ៉ាងហោចណាស់ ២៨នាក់ រាប់ទាំងទាហាន និងជនស៊ីវិល ជាច្រើននាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយខ្មាន់កាំភ្លើងពីរនាក់ផ្សេងគ្នានៅប្រទេសបួគីណាហ្វាសូ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣