បុរសម្នាក់ដែលជាអ្នកបាញ់ Sniper របស់ក្រុម ISIS ត្រូវបានគេរកឃើញថាមានទោសពីបទផ្តល់ការគាំទ្រអំពើភេរវកម្ម

0

បុរសដែលធ្លាប់រស់នៅក្នុងក្រុងប្រូឃ្លិន (Brooklyn) ដែលបានក្លាយជាអ្នកបាញ់កាំភ្លើង Sniper និងជាគ្រូបង្រៀនប្រើប្រាស់អាវុធរបស់ក្រុម ISIS ត្រូវបានកាត់ទោសកាលពីថ្ងៃអង្គារពីបទផ្តល់ជំនួយជាសម្ភារៈដល់អំពើភេរវកម្ម និងករណីផ្សេងៗទៀត។លោក រូស្លេន ម៉ារ៉ាតូវិច អាសានូវ (Ruslan Maratovich Asainov) ជាពលរដ្ឋអាមេរិក និងជាអតីតអ្នកស្រុក បេរ បេរិច (Bay Ridge) ត្រូវបានរកឃើញថាមានទោសបទល្មើសទាំង ៥ រួមទាំងការចោទប្រកាន់ពីបទផ្តល់សម្ភារៈរបស់គាត់ដល់ក្រុម ISIS បណ្តាលឱ្យមានមនុស្សស្លាប់។ គាត់ប្រឈមមុខនឹងជាប់ពន្ធនាគារអស់មួយជីវិត។

រដ្ឋអាជ្ញាសហរដ្ឋអាមេរិក ប្រេអ៊ន ភិស (Breon Peace) បានថ្លែងថា “ដូចបានបង្ហាញក្នុងការកាត់ក្តី លោក អាសានូវ (Asainov) គឺជាសមាជិករបស់ក្រុម ISIS ដែលជាអង្គការភេរវកម្មបរទេសដ៏ឃោរឃៅ ដែលបានប្រព្រឹត្តអំពើជាច្រើនបណ្តាលឱ្យពលរដ្ឋអាមេរិកនិងជាតិសាសន៍អ្នកដទៃទៀតស្លាប់បាត់បង់ជីវិតជាច្រើននាក់” ។ “ជនជាប់ចោទស៊ូប្តូរចំពោះអំពើអាក្រក់របស់អង្គការភេរវកម្ម ហើយបានធ្វើដំណើរទៅកាន់សមរភូមិក្នុងប្រទេសស៊ីរី ដែលជាកន្លែងដែលគាត់បានក្លាយជាអ្នកបាញ់កាំភ្លើង Sniper របស់ក្រុម ISIS និងបានបណ្តុះបណ្តាលសមាជិក ISIS ជាច្រើននាក់ទៀតដើម្បីសម្លាប់មនុស្ស។

ទោះ​បី​គាត់ត្រូវ​បាន​គេ​ចាប់​ខ្លួន​ក៏​ដោយ ក៏​គាត់​នៅ​តែ​សន្យា​ស្ម័គ្រស្មោះជាមួយ​នឹងក្រុម ISIS ដែរ»។ លោក អាសានូវ (Asainov) គឺជាពលរដ្ឋដែលមានដើមកំណើតអាមេរិក ដែលបានប្តូរមកកាន់សាសនា       អ៊ីស្លាមក្នុងឆ្នាំ២០០៩ ហើយចាប់អារម្មណ៍កាន់តែខ្លាំងឡើងៗចំពោះជាតិនិយមអ៊ីស្លាម។ នៅឆ្នាំ២០១៣ គាត់បានកំពុងប្រើប្រាស់មាតិការ៉ាឌីកាល់តាមអ៊ិនធើណែត ហើយបានបោះបង់ការសិក្សាពីវិទ្យាល័យ ម៉ាហាតាន (Borough of Manhattan Community College) ហើយចាប់ផ្តើមរៀបចំធ្វើដំណើរទៅកាន់ប្រទេសស៊ីរី។ គាត់បោះបង់ចោលប្រពន្ធ និងកូនស្រីរបស់គាត់នៅ Brooklyn មុនពេលធ្វើដំណើរពីញូវយ៉កទៅអ៊ីស្តង់ប៊ុល ប្រទេសតួកគី ដើម្បីបានចូលទៅប្រទេសស៊ីរី។ នៅពេលគាត់មកដល់ស៊ីរី គាត់បានប្រយុទ្ធអស់   រយៈពេល៥ឆ្នាំក្នុងនាមជា ISIS រួមទាំងការប៉ះបោរចុងក្រោយនៃរដ្ឋអ៊ីស្លាមនៅក្នុងក្រុង ប៉ាហ្គូ (Baghouz) ប្រទេសស៊ីរី ក្នុងខែមីនា ឆ្នាំ២០១៩។

ប្រពន្ធរបស់គាត់បានផ្តល់ភស្តុតាង ថាគាត់បានផ្ញើរូបថតអ្នកសកម្មប្រយុទ្ធបីនាក់ដែលបានស្លាប់មកនាង ដែលក្នុងនោះមានម្នាក់ពាក់ស្លាក ដែលបញ្ជាក់ថា “រដ្ឋអ៊ីស្លាមអ៊ីរ៉ាក់ និងអាល់-សាំ” (Islamic State of Iraq and al-Sham) ជាអក្សរអារ៉ាប់។ លោក អាសានូវ (Asainov) ទទួលបានការបណ្តុះបណ្តាលអំពីរបៀបប្រើប្រាស់កាំភ្លើងស្វ័យប្រវត្តិ កាំភ្លើងយន្ត កាំភ្លើងដៃ បាញ់គ្រាប់រ៉ូកែត និងត្រូវបានបណ្តុះបណ្តាលជាអ្នកបាញ់កាំភ្លើ Sniper។ ក្នុងអំឡុងពេលនៃការកាត់ទោសពីរសប្តាហ៍ អតីតសមាជិកអ្នកបាញ់ Sniper របស់ US Navy SEAL បានផ្តល់ភស្តុតាថា វគ្គបណ្តុះបណ្តាលបាញ់ Sniper របស់ Asainov គឺស្របជាមួយនឹងអ្វីដែលអតីតសមាជិក SEAL រំពឹងថានឹងត្រូវបានបង្រៀននៅក្នុងកម្មវិធីបណ្តុះបណ្តាលអ្នកបាញ់ Sniper។

អ្នកប្រែសម្រួល៖ ងួន ណារិទ្ធ

ប្រភពព័ត៌មានពី abc News  ចេញផ្សាយថ្ងៃទី ៨  ខែកុម្ភៈ  ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here