កងទ័ពសូម៉ាលីសម្លាប់ក្រុមភេរវករ៣៤នាក់ក្នុងប្រតិបត្តិការពិសេស

0

ប្រទេសសូម៉ាលី៖ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធសូម៉ាលីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃពុធថា ក្រុមភេរវករ៣៤នាក់ត្រូវបាន សម្លាប់ក្នុងប្រតិបត្តិការពិសេសមួយដែលប្រឆាំងនឹងក្រុមភេរវករប្រដាប់អាវុធនៅយប់ថ្ងៃទី០៦ ឈានចូលថ្ងៃទី០៧ ខែកុម្ភៈ នៅតំបន់ក័រ៉េន ខេត្តម៉បពី ភាគកណ្តាលប្រទេសសូម៉ាលី។

យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា ប្រតិបត្តិការនេះក៏បណ្តាលឱ្យមានការរឹបអូសអាវុធ និងគ្រាប់រំសេវជាច្រើនផងដែរ រួមទាំងកាំភ្លើង AK 47 និងគ្រាប់រ៉ូកែតប្រឆាំងរថក្រោះ។

​អគ្គ​សេនាធិការ​នៃ​កង​កម្លាំង​ប្រដាប់​អាវុធបាននិយាយថា “ប្រតិបត្តិការនេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់កងទ័ពប្រទេសសូម៉ាលី និងក្រសួងការពារជាតិ។ ប្រតិបត្តិការ​នេះគឺជា​លទ្ធផល​នៃ​ការ​ប្រមូល​ព័ត៌មាន​ជា​បន្តបន្ទាប់ និង​ការវិភាគ​លើសង្វាក់បញ្ជា​ការរបស់​ក្រុម​ភេរវករ​ដែល​សកម្ម​នៅក្នុង​តំបន់។

វិជ្ជាជីវៈនិយមរបស់កងកម្លាំងប្រដាប់អាវុធសូម៉ាលី ដែលហៅកាត់ថា (FAMAs) នៅក្នុងរយៈពេលដ៏យូរនៃភាពត្រឹមត្រូវនៃការស៊ើបការណ៍សម្ងាត់ ក៏ដូចជាការប្រយុទ្ធដែលមានល្បឿន និង ឆ្មក់វាយប្រហារបានកាត់បន្ថយមិនឱ្យមានការខូចខាតទាល់តែសោះ។ ដូចដែលយើងបានឃើញគឺ កងកម្លាំងប្រដាប់អាវុធសូម៉ាលីពុំមានអ្នកស្លាប់ ឬរងរបួសនោះទេ។

ចាប់តាំងពីឆ្នាំ២០១២ ប្រទេសសូម៉ាលីបាន​ធ្លាក់​ចូល​ក្នុង​វិបត្តិ​ពហុភាគី​យ៉ាងស៊ីជម្រៅទៅលើផ្នែកសន្តិសុខ នយោបាយ និងសេដ្ឋកិច្ច។ ការបះបោរឯករាជ្យ ការលុកលុយរបសក្រុមជីហាដ និងអំពើហិង្សាអន្តរសហគមន៍បានធ្វើឱ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងរាប់សែននាក់ផ្សេងទៀតផ្លាស់ទីលំនៅទៅនៅប្រទេសអាហ្វ្រិកខាងលិច៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here