ហេតុការណ៍ផ្ទុះគ្រាប់មីនបានសម្លាប់ក្មេង២នាក់នៅខេត្តផាវ៉ានប្រទេស អាហ្វហ្កានីស្ថាន

0

ប្រទេសអាហ្វហ្កានីស្ថាន៖ លោក ​ហេកម៉ាថូឡាស់ ស្ហាម៉ីម អ្នកនាំពាក្យរដ្ឋាភិបាលខេត្តបាននិយាយកាល​ពី​ថ្ងៃ​ពុធថា ក្មេង២នាក់ស្លាប់ដោយសារហេតុការណ៍ផ្ទុះគ្រាប់មីននៅស្រុកបាក្រាម នៃខេត្តផាវ៉ាន ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃអង្គារ។

លោក ស្ហាមីន បានប្រាប់អ្នកយកព័ត៌មានថា៖ ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នោះ​បាន​កើត​ឡើង​នៅ​ស្រុក    បាក្រាម កាលពី​រសៀល​ថ្ងៃ​អង្គារ ដោយបានសម្លាប់ក្មេងប្រុសអាយុ៥ឆ្នាំម្នាក់ និងបងស្រីរបស់គាត់អាយុ១០ឆ្នាំម្នាក់ មន្ត្រីរូបនោះបានបន្ថែមថា ការស៊ើបអង្កេតបឋមបានបង្ហាញថា ឧបករណ៍ដែលត្រូវបានបំផ្ទុះនោះគឺជាមីនតោនដែលបន្សល់ទុកកាលពីសម័យសង្គ្រាម។ លទ្ធផលនៃការស៊ើបអង្កេតនឹងត្រូវបានផ្សព្វផ្សាយជាសាធារណៈ។

ប្រទេសអាហ្វហ្គានីស្ថានគឺជាប្រទេសមួយដែលមាននៅសល់គ្រាប់មីនច្រើនបំផុតនៅលើពិភពលោកដែលគ្រាប់មីនទាំងនោះជាប្រភេទគ្រាប់មីនមិនទាន់ផ្ទុះ និងជាគ្រាប់មីនប្រឆាំងនឹងមនុស្សដែលបន្សល់ទុកពីសង្គ្រាមបួនទសវត្សរ៍កន្លងមកនេះ ដែលជារឿយៗបានឆក់យកជីវិតមនុស្សជាច្រើននាក់ ហើយភាគច្រើនជាកុមារ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មានXinhua ចុះផ្សាយថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here