អ្នកនេសាទ ៨នាក់ស្លាប់ក្នុងការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធបូកូហ៉ារ៉ាម ក្នុងប្រទេសកាមេរូន

0

ប្រទេសកាមេរូន៖ ប្រភព​ព័ត៌មានក្នុង​ស្រុក និង​សន្តិសុខ​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ថា ក្រុមសកម្មប្រយុទ្ធបូកូហ៉ារ៉ាម  បានសម្លាប់អ្នកនេសាទយ៉ាងហោចណាស់ ៨នាក់នៅសហគមន៍ជុំវិញបឹងឆាដក្នុងតំបន់ហ្វាណ័ស របស់ប្រទេសកាមេរូន។

តាមប្រភពពីអ្នកស្រុក និងយោធាបានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធវាយឆ្មក់ និងសម្លាប់អ្នកនេសាទនៅក្នុងសកម្មភាពវាយឆ្មក់ជាបន្តបន្ទាប់កាលពីថ្ងៃអង្គារ និងថ្ងៃពុធ នៅក្នុងតំបន់ឡូហ្កូន និងតំបន់ឆារ៉ី។

ប្រធានតំបន់ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា សាកសពរបស់អ្នកនេសាទទាំងនោះត្រូវបានអ្នកភូមិរកឃើញកាលពីថ្ងៃពុធ។

​យោងតាមរបាយការណ៍​សន្តិសុខ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុកបានឱ្យដឹងថាក្រុមភេរវករបានសម្លាប់មនុស្សមិនតិចជាង ២,០០០នាក់ចាប់តាំងពីក្រុមនេះបានបើកការវាយប្រហារទៅលើតំបន់ហ្វាណ័សកាលពីឆ្នាំ២០១៤៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here