ប៉ូលិសប៉ាគីស្ថានបង្ក្រាបការវាយប្រហារភេរវក និងចាប់ខ្លួនក្រុមភេរវករ ២នាក់

0

ប្រទេសប៉ាគីស្ថាន៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍កាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា នាយកដ្ឋានប្រឆាំងភេរវកម្ម ហៅកាត់ថា (CTD) របស់ប៉ូលិសនៅខេត្តផុនចាបភាគខាងកើតប្រទេសប៉ាគីស្ថាន បានបង្ក្រាបការវាយប្រហារភេរវកម្មដែលអាចនឹងកើតឡើងដោយចាប់បាន ក្រុមភេរវករ ២នាក់។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលដកស្រង់ចេញពីប្រភពផ្លូវការបានរាយការណ៍ថា នាយកដ្ឋានប្រឆាំងភេរវកម្ម និងភ្នាក់ងារស៊ើបការណ៍សម្ងាត់មួយបានធ្វើប្រតិបត្តិការ និងចាប់ខ្លួនពិរុទ្ធជននៅទីក្រុងរ៉ាវ៉ាល់ភីនឌី  ដែលជាទីក្រុងយោធភូមិមួយស្ថិតនៅជាប់ទីក្រុងអ៊ីស្លាម៉ាបាដដែលជារាជធានីនៃប្រទេសប្រទេសប៉ាគីស្ថាន។

ក្រុមភេរវករដែលចាប់ខ្លួនបានទាំងនោះជាសមាជិករបស់ក្រុមភេរវករហាមឃាត់ ថេរ៉ីក អ៊ី តាលីបង់ប៉ាគីស្ថាន ដែលគ្រោងវាយប្រហារដោយមានជំនួយពីអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត នៅទីតាំងចំនួន ៤ផ្សេងគ្នា រួម​ទាំង​បរិវេណហ្វឹកហាត់របស់​ប៉ូលិស​ក្នុង​ទីក្រុង​អ៊ីស្លាម៉ាបាដ។

ក្នុងអំឡុងពេលស៊ើបអង្កេត នាយកដ្ឋានប្រឆាំងភេរវកម្មបានរកឃើញថា ក្រុមភេរវករធ្លាប់បានថតរូបភាព និងវីដេអូនៅកន្លែងដែលពួកគេបានកំណត់គោលដៅ។

កាលពីដើមសប្តាហ៍នេះ នាយកដ្ឋានប្រឆាំងភេរវកម្មបាន​អះអាង​ថា​បាន​ចាប់​ខ្លួនក្រុម​ភេរវករធីធីភី (TTP) ៩នាក់មកពីតំបន់ផ្សេងគ្នានៃខេត្តផុនចាប និងបានរឹបអូសអាវុធ គ្រាប់រំសេវ និងគ្រឿងផ្ទុះជាច្រើនពីទីតាំងរបស់ពួកគេ៕

ប្រែសម្រួល៖ កញ្ញា ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here