លោក Ben Hodges អតីតអគ្គមេបញ្ជាការកងទ័ពអាមេរិកប្រចាំនៅអឺរ៉ុប បាននិយាយថា អ៊ុយក្រែនអាចទទួលបានជ័យជម្នះយ៉ាងឆាប់រហ័ស ប្រសិនបើប្រទេសលោកខាងលិចផ្តល់ជំនួយយន្តហោះចម្បាំងនេះ។ លោកបានព្យាករថា ការបរាជ័យរបស់រុស្ស៊ីអាចនឹងត្រូវចំណាយពេលពី ៣ ទៅ ៥ ឆ្នាំ បើតាមកម្រិតនៃការគាំទ្រពីប្រទេសលោកខាងលិចនាពេលបច្ចុប្បន្ន។
លោកឧត្តមសេនីយ៍បាននិយាយថា “យើងផ្តល់នូវសមត្ថភាពឱ្យពួកគេកាន់តែឆាប់ ដើម្បីសម្រេចបានលទ្ធផលជាក់លាក់ ហើយមិនយូរទៀតសង្គ្រាមអាចនឹងបញ្ចប់”។ លោកនិយាយដោយលើកហេតុផលថាអ៊ុយក្រែនអាចបណ្តេញកងកម្លាំងរុស្ស៊ីចេញពីទឹកដីរបស់ខ្លួននៅចុងឆ្នាំប្រសិនបើមានការគាំទ្របន្ថែម។
លោក Hodges បានប្រាប់លោក Ines Pohl អ្នកសារព័ត៌មាន DW ថាការព្រួយបារម្ភអំពី ការហ្វឹកហាត់ និងបញ្ហាភាពចុះសម្រុងផ្លូវយន្តហោះចុះឬឡើងដែលមិនអាចធ្វើទៅរួច “ពិបាក” ក្នុងការផ្តល់ឲ្យទីក្រុងកៀវនូវ “សមត្ថភាព” ក្នុងការប្រើប្រាស់យន្តហោះ។
លោកបានសរសើរចក្រភពអង់គ្លេសថាជាអ្នកនាំមុខក្នុងការផ្តល់ជំនួយយោធាជាច្រើនទម្រង់ដល់អ៊ុយក្រែន។ លោក Hodges បាននិយាយថាគាត់ជឿថា មានតែ “បន្ទាត់ក្រហម” តែមួយគត់សម្រាប់ការចូលរួមរបស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងប្រទេសអ៊ុយក្រែនគឺ “ប្រតិបត្តិការយោធាដោយកងទ័ពជើងគោក” ។
កែសម្រួល៖ លោក ប៊ុត សារ៉ន
ប្រភពព័ត៌មាន DW ចុះផ្សាយថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣