មនុស្ស៤នាក់ស្លាប់និង១០នាក់រងរបួសក្នុងការវាយប្រហាររបស់ក្រុមភេរវករដែស្ហ

0

ប្រទេសស៊ីរី៖ ជនស៊ីវិល​ ៤នាក់ ក្នុងនោះមានស្ត្រីម្នាក់ត្រូវបានសម្លាប់ និងមនុស្ស ១០នាក់ ផ្សេងទៀតរងរបួសក្នុងហេតុការណ៍បាញ់ប្រហាររបស់អង្គការភេរវកម្មដែស្ហនៅភាគខាងត្បូងនៃទីក្រុងផាលម៉ីរ៉ា ភាគខាងកើតទីក្រុងហូម។

យោងតាមសេចក្តីរាយការណ៍របស់អ្នកសារព័ត៌មានប្រចាំនៅទីក្រុងផាលម៉ីរ៉ាបានឲ្យដឹងថា៖ក្រុមភេរវករដែស្ហបានវាយប្រហារទៅលើជនស៊ីវិលមួយចំនួនដោយប្រើកាំភ្លើងយន្ត ដែលស្ថិតនៅចម្ងាយប្រមាណជា៧០គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុង បណ្តាលឱ្យមនុស្ស៤នាក់ស្លាប់ក្នុងនោះមានស្រ្តីម្នាក់ និងមនុស្ស ១០នាក់ផ្សេងទៀតរងរបួស។

 លោកវេជ្ជបណ្ឌិត វ៉េល ជីហាដ អេនថាក់ឃ្លី នៅមន្ទីរពេទ្យជាតិក្រុងផាលម៉ីរ៉ាបានប្រាប់អ្នកយកព័ត៌មានថា សាកសពទាំង៤ និងស្រ្តីម្នាក់បានបញ្ជូនទៅដល់មន្ទីពេទ្យ។ អ្នករងរបួស ១០នាក់ផ្សេងទៀតទទួលបានការព្យាបាលដោយមានជំនួយវេជ្ជសាស្រ្តចាំបាច់។ លោក អេនថាក់ឃ្លី បានបញ្ជាក់ឱ្យដឹងថា អ្នករបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យហូម ដើម្បីតាមដានការព្យាបាល៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១២ ខែកុម្ភៈ  ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here