ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៧នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសនៅប្រទេសអ៊ីរ៉ាក់

0

ប្រទេសអ៊ីរ៉ាក់៖ យោធាអ៊ីរ៉ាក់បាននិយាយថា សមាជិកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS)​ ៧នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ នៅតំបន់ភ្នំមួយក្នុងខេត្តឌីយ៉ាឡា ភាគខាងកើតនៃប្រទេសអ៊ីរ៉ាក់។

 លោក យ៉ាហៀ រ៉ាសូល អ្នក​នាំ​ពាក្យ​អគ្គ​មេ​បញ្ជាការ​កង​កម្លាំង​អ៊ីរ៉ាក់បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយមានខ្លឹមសារថា បើយោងតាមរបាយការណ៍ចារកម្មបានបញ្ជាក់ឱ្យដឹងថា យន្តហោះចម្បាំង រ៉ាគី F-16 បានវាយប្រហារតាមអាកាស២លើកទៅលើទីតាំងលាក់​ខ្លួនជាច្រើន​របស់​ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS នៅ​ជួរ​ភ្នំហ៊ីមរ៉ីន ភាគ​ខាងជើង​នៃ​ខេត្តឌីយ៉ាឡា បណ្តាលឲ្យសមាជិកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ៧នាក់ស្លាប់។

លោក រ៉ាសូល បាននិយាយថា មេដឹកនាំ​ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS ជ្រុលនិយមម្នាក់នៅក្នុងខេត្តឌីយ៉ាឡា គឺស្ថិតនៅក្នុងចំណោមអ្នកស្លាប់ទាំងនោះ។

គួររំលឹកផងដែរថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរឡើងជាងមុន ចាប់តាំងពីកម្លាំងសន្តិសុខអ៊ីរ៉ាក់បានកម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងឆ្នាំ២០១៧។ ទោះបីជាយ៉ាងណាក៏ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅសេសសល់បានបង្កប់ខ្លួននៅតាមទីក្រុង តំបន់វាលខ្សាច់ និងតំបន់ខ្ពង់រាបផ្សេងទៀតដោយបានធ្វើការវាយឆ្មក់ជាញឹកញាប់ប្រឆាំងនឹងកម្លាំងសន្តិសុខ និងជនស៊ីវិល៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here