មនុស្ស២០នាក់ស្លាប់ក្នុងហេតុការណ៍វាយប្រហារនៅប្រទេសបួគីណាហ្វាសូ

0

ប្រទេសបួគីណាហ្វាសូ៖ ប្រភពសន្តិសុខបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា មនុស្សប្រមាណជា២០នាក់រួមមានកម្លាំងជំនួយត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ២លើកដោយក្មាន់កាំភ្លើងនៅភាគពាយព្យ និងខាងកើតនៃប្រទេសបួគីណាហ្វាសូ។

ប្រភពសន្តិសុខនៅក្នុងតំបន់បាននិយាយថាក្រុមភេរវករប្រដាប់អាវុធបានសម្រុកចូលភូមិយ៉ាហ្កេតថេនហ្កា នៃខេត្តកូផេលឡូហ្កូ នៅតំបន់អេស កណ្តាលប្រទេសបួគីណាហ្វាសូ កាលពីល្ងាចថ្ងៃអាទិត្យ និងមានមនុស្សប្រមាណជា១០នាក់ត្រូវបានសម្លាប់ រួមទាំង២នាក់ទៀតជាអ្នកស្ម័គ្រចិត្តការពារមាតុភូមិ​ដែលហៅកាត់ថា​ (VDP) ដែលជាកម្លាំងទ័ពជំនួយនៅក្នុងប្រទេស

​ប្រភព​សន្តិសុខ​បានបញ្ជាក់ឱ្យដឹងថា ជាបណ្តោះអាសន្នចំនួនអ្នកស្លាប់មានចំនួន ១២នាក់។

កាលពីថ្ងៃព្រហស្បតិ៍ មានសមាជិកអ្នកស្ម័គ្រចិត្តការពារមាតុភូមិ​យ៉ាងហោចណាស់៧នាក់បានបាត់បង់ជីវិតនៅក្នុងការប៉ះទង្គិចជាមួយក្រុមភេរវករប្រដាប់អាវុធនៅតំបន់ ដេមបូ ភាគពាយព្យនៃប្រទេសបួគីណាហ្វាសូ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here