មេដឹកនាំរដ្ឋអ៊ីស្លាមត្រូវបានចាប់ខ្លួនក្នុងការវាយឆ្មក់របស់ស៊ីរី

0

កងទ័ពអាមេរិកបាននិយាយថា កាលពីថ្ងៃសៅរ៍ កងទ័ពអាមេរិកដែលដឹកតាមឧទ្ធម្ភាគចក្រដែលកំពុងធ្វើការសហការជាមួយកងកម្លាំងដឹកនាំ ឃឺដ ស៊ីរី បានចាប់ខ្លួនមន្ត្រីថ្នាក់ខេត្តក្រុមរដ្ឋអ៊ីស្លាម (IS) ម្នាក់នៅក្នុងប្រទេសស៊ីរី។ ទីបញ្ជាការកណ្តាលរបស់កងទ័ពអាមេរិកបាននិយាយថា មន្ត្រីក្រុម IS ដែលត្រូវបានគេស្គាល់ថាគឺជា Batar ជាប់ពាក់ព័ន្ធក្នុងការរៀបចំផែនការវាយប្រហារលើមជ្ឈមណ្ឌលឃុំខ្លួន និងការផលិតឧបករណ៍ផ្ទុះ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា មិនមានជនស៊ីវិល និងកងកម្លាំងអាមេរិកណាម្នាក់ស្លាប់ ឬរងរបួសឡើយនៅក្នុងប្រតិបត្តិការដែលធ្វើឡើងដោយមានជំនួយពីកងកម្លាំងប្រជាធិបតេយ្យដែលដឹកនាំដោយ ឃីដ ស៊ីរី (SDF) ។

ទីបញ្ជាការកណ្តាលអាមេរិកបាននិយាយថា ការវាយឆ្មក់នេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីទាហានអាមេរិក៤នាក់រងរបួស នៅពេលដែលពួកគេធ្វើការវាយឆ្មក់មួយផ្សេងទៀតដើម្បីសម្លាប់មេដឹកនាំជាន់ខ្ពស់របស់ក្រុម IS នៅភាគឦសានប្រទេសស៊ីរី។ ការវាយឆ្មក់នោះ បានសម្លាប់មេដឹកនាំក្រុម IS ដែលកំណត់អត្តសញ្ញាណបានថា គឺជា ហាមសា អាល់ ហូមស៊ី (Hamza al-Homsi) ដែល CENTCOM និយាយថា “មើលការខុសត្រូវលើបណ្តាញក្រុមភេរវករដ៏សាហាវរនេះនៅភាគខាងកើតប្រទេសស៊ីរី” ។ ទីក្រុងវ៉ាស៊ីនតោន ដឹកនាំរដ្ឋាភិបាលចម្រុះអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុម IS ហើយធ្វើការវាយឆ្មក់ជារឿយៗ និងវាយប្រហារសំដៅទៅលើក្រុមនេះ។ បន្ទាប់ពីក្រុមជីហាដបាត់បង់ទឹកដីចុងក្រោយរបស់ពួកគេទៅកងកម្លាំងដែលដឹកនាំដោយជនជាតិ   ឃឺដក្នុងស្រុក ដែលគាំទ្រដោយរដ្ឋាភិបាលចម្រុះក្នុងឆ្នាំ២០១៩។​ ពួក IS សេសសល់ នៅក្នុងប្រទេសស៊ីរី ភាគច្រើនបានដកថយទៅកាន់កន្លែងលាក់ខ្លួនវាលខ្សាច់នៅភាគខាងកើតរបស់ប្រទេស។

LEAVE A REPLY

Please enter your comment!
Please enter your name here