សម្លាប់ភេរវករម្នាក់នៅភាគពាយព្យប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖​​ សេចក្តីថ្លែងការណ៍យោធាបាននិយាយថា សមាជិកភេរវករម្នាក់ត្រូវបានសម្លាប់ដោយកម្លាំងសន្តិសុខក្នុងអំឡុងពេលបាញ់គ្នាកាលពីថ្ងៃពុធ នៅភាគពាយព្យប្រទេសប៉ាគីស្ថាន។

បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧបទ្វហេតុនេះបានកើតឡើងនៅក្នុងខេត្តខាយប័រផាកថុនវ៉ា។

គេរាយការណ៍មកថា ភេរវករដែលត្រូវបានសម្លាប់នោះ មានជាប់ពាក់ព័ន្ធនៅក្នុងសកម្មភាពភេរវកម្មប្រឆាំងនឹងកម្លាំងសន្តិសុខ និងជនស៊ីវិល។

នៅក្នុងសេចក្តីថែ្លងការណ៍មួយមានបញ្ជាក់ខ្លឹមសារថា៖“អ្នក​ស្រុក​នៅក្នុង​តំបន់នោះ​បាន​កោត​សរសើរ​ចំពោះ​ការ​ឆ្លើយ​តប​នេះ ហើយ​បាន​សម្តែង​នូវការ​គាំទ្រ​ពេញ​ទំហឹង​របស់​ពួកគេដើម្បីលុបបំបាត់ការគំរាមកំហែងនៃអំពើភេរវកម្ម”៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here