គ្រឿងផ្ទុះកែច្នៃផ្ទុះឡើងនៅក្នុងរថយន្តមួយគ្រឿងនៅខេត្តដាម៉ាស់

0

ប្រទេសស៊ីរី៖ គ្រឿងផ្ទុះកែច្នៃបានផ្ទុះឡើងនៅក្នុងរថយន្តមួយគ្រឿងនៅតំបន់សាណាយ៉ា ខេត្តដាម៉ាស់ បណ្តាលឲ្យខូចខាត។

ប្រភព​ច្បាស់ការ​នៅ​ស្នងការ​ប៉ូលិសខេត្តដាម៉ាស់បាន​ប្រាប់​អ្នក​យក​ព័ត៌មានថា គ្រឿងផ្ទុះកែច្នៃដែលជនមិនស្គាល់អត្តសញ្ញាណបានបង្កប់នៅលើផ្លូវអាល់ឃ្វាម៉ា ក្នុងតំបន់សាណាយ៉ា បានផ្ទុះកាលពីថ្ងៃព្រហស្បតិ៍ បណ្តាលឱ្យរថយន្តខូចខាតទាំងស្រុង តែពុំបណ្តាលឱ្យមានអ្នករងរបួសនោះទេ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន sana ចុះផ្សាយថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here