គ្រាប់មីនបង្កប់ក្រោមដីសម្លាប់មនុស្ស ៩នាក់នៅកណ្តាលប្រទេសស៊ីរី

0

ប្រទេសស៊ីរី៖ ភ្នាក់ងារសារព័ត៌មានរដ្ឋបានរាយការណ៍ថា មនុស្សសរុប ៩នាក់ ត្រូវបានសម្លាប់ និង ២នាក់ផ្សេងទៀត រងរបួសកាលពីថ្ងៃចន្ទ នៅពេលដែលគ្រាប់មីនបង្កប់បានផ្ទុះឡើងវាយប្រហារលើ​រថ​យន្ត​របស់​ពួក​គេ​នៅកណ្តាលខេត្តហាម៉ា។

នៅក្នុងរបាយការណ៍មានបញ្ជាក់ខ្លឹមសារថា  គ្រាប់មីនត្រូវបានបង្កប់ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS នៅពេលដែលក្រុមសកម្មប្រយុទ្ធគ្រប់គ្រងនៅក្នុងតំបន់នោះ។

ក្រុមការងារមនុស្សធម៌បាន​អំពាវនាវ​ឱ្យ​មាន​ការ​ដោះគ្រឿង​ផ្ទុះ​ឱ្យ​បាន​លឿន និងការព្រមានឱ្យបានគ្រប់គ្រាន់ដើម្បីទប់ស្កាត់សោកនាដកម្មបែបនេះ៕

ប្រែសម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here