យោងតាមសេចក្តីរាយការណ៍ ក្រុមកម្ទេចអាវុធជាតិផ្ទុះទទួលបានសេចក្តីរាយការណ៍អំពីឧបករណ៍មិនទាន់ផ្ទុះ នៅក្នុងប្រទេសគុមប្រៀ។
ប៉ូលិសប្រទេសគុមប្រៀបាននិយាយថា គេរកឃើញ “អាវុធសក្តានុពល” នៅក្នុងការដ្ឋានអភិវឌ្ឍន៍របស់ភូមិម៉ារីណា។
ខ្សែសុវត្តិភាពត្រូវគេដាក់ហ៊ុមព័ទ្ធជុំវិញកន្លែងកើតហេតុមុនពេលកម្លាំងបញ្ជាក់ថា វត្ថុនេះមិនមែនជាគ្រឿងផ្ទុះ កាលពីវេលាម៉ោង ១៥:៣០។
ទន្ទឹមនឹងនេះមនុស្សត្រូវបានគេជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេដើម្បីសុវត្តិភាព ត្រូវបានអនុញ្ញាតឱ្យត្រឡប់មកវិញ។
គួរបញ្ជាក់ថានៅក្នុងហេតុការណ៍នេះ សេវាសង្គ្រោះបន្ទាន់ភាគពាយ័ព្យ សេវាកម្មពន្លត់អគ្គីភ័យ និងជួយសង្គ្រោះប្រទេសសគុមប្រៀ និងក្រុមប្រឹក្សាសង្កាត់បារ៉ូបានចូលរួមនៅក្នុង “វិធានការប្រុងប្រយ័ត្ន”នេះផងដែរ៕
ប្រភពព័ត៌មាន BBC ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣
ប្រែសម្រួលដោយ ឱក សុវណ្ណារ័ត្ន