ស្រ្តីជនជាតិ បូស្ន៊ី-ដាណឺម៉ាក ត្រូវបានកាត់ទោសជាប់ពន្ធនាគារ ៤ឆ្នាំ ពីបទជួយដល់ក្រុម ISIS នៅក្នុងប្រទេសស៊ីរី

0

កាលពីថ្ងៃអង្គារ ស្ត្រីជនជាតិដាណឺម៉ាក-បូស្ន៊ី ម្នាក់ដែលបានជម្លៀសចេញពីជំរុំឃុំឃាំងស៊ីរីក្នុងឆ្នាំ២០២១ ត្រូវបានតុលាការស្រុកដាណឺម៉ាក ដកហូតសញ្ជាតិដាណឺម៉ាករបស់នាង និងកាត់ទោសអោយជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ ពីបទផ្តល់ជំនួយដល់ពួកសកម្មប្រយុទ្ធ ISIS ។ ស្ត្រី​វ័យ ៣៨ឆ្នាំ​រូប​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ស៊ីរី​ជាមួយ​ស្វាមី និង​កូន​ៗ​របស់​ខ្លួន​ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០១៥ ហើយ​បាន​ធ្វើ​​ជា​ស្ត្រី​មេផ្ទះ​នៅបន្ទាយរបស់​ក្រុម ISIS នៅក្នុងទីក្រុងរ៉ាការ​ (Raqqa)។យោងតាមមេធាវីរបស់នាង អេលមីណា អាល់ជីក (Elmina Aljic) ដែលនៅមានសញ្ជាតិបូស្ន៊ី បានសារភាពនៅតុលាការថា នាងបានជួយក្រុមសកម្មប្រយុទ្ធដោយធ្វើការជាស្ត្រីមេផ្ទះ ។ ​មេធាវី​បាន​បន្ថែម​ថា នាង​មិន​ទាន់​សម្រេច​ចិត្ត​នៅឡើយទេ ថា​តើ​ត្រូវ​ប្តឹង​ឧទ្ធរណ៍​ឬ​អត់​។ នៅឆ្នាំ២០២១ ស្ត្រី ៣នាក់ និងកុមារ ១៤នាក់ត្រូវបានជម្លៀសចេញពីប្រទេសស៊ីរីទៅកាន់ប្រទេសដាណឺម៉ាក។ នៅពេលមកដល់ប្រទេសដាណឺម៉ាក ស្ត្រីទាំងនោះត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទជួយដល់អង្គការភេរវករ និងធ្វើដំណើរដោយខុសច្បាប់ទៅកាន់តំបន់មានជម្លោះ។ កាល​ពី​ឆ្នាំ​មុន ស្រ្តីម្នាក់​ក្នុង​ចំណោម​ស្រ្តី​ទាំង​បីនាក់នេះ ​ត្រូវ​បាន​កាត់​ទោស​ជាប់​ពន្ធនាគាររយៈពេល៣ឆ្នាំ។

ប្រភពព័ត៌មានពី ALARABIYA News  ចេញផ្សាយថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣

ប្រែសម្រួល៖ លោក ងួន ណារិទ្ធ

 

LEAVE A REPLY

Please enter your comment!
Please enter your name here