បុរសម្នាក់ស្លាប់ និងកូនរបស់គាត់រងរបួស នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់មីនបង្កប់

0

ប្រទេសស៊ីរី៖ ជនស៊ីវិលម្នាក់ត្រូវបានសម្លាប់ និងកូនប្រុសរបស់គាត់បានរងរបួសដោយសារតែ ការផ្ទុះមីនបង្កប់ដែលបន្សល់ទុកដោយក្រុមភេរវករដែស្ហ (ISIS) នៅតំបន់ហារ៉ីបស្ហាក្នុងខេត្ត ឌៀរ អេហ្ស័រ ភាគខាងត្បូងនៃប្រទេសនៅពេលដែលពួកគេកំពុងស្វែងរកគ្រាប់ផ្សិត។

ប្រធានចាត់ចែងទូទៅនៃមន្ទីពេទ្យ អាល់ អាសាដ ក្នុងខេត្ត ឌៀរ អេហ្ស័រ លោកវេជ្ជបណ្ឌិត​​ ម៉ាមួន ហៃហ្សា បានប្រាប់់អ្នកយកព័ត៌មានថា៖ បុរសមានអាយុ ៥៨ឆ្នាំម្នាក់ស្លាប់នៅមន្ទីពេទ្យដោយសារតែរងរបួសធ្ងន់ធ្ងរនៅទ្រូង និងក្បាលពោះ ខណៈដែលកូនប្រុសអាយុ ១៣ឆ្នាំរបស់គាត់រងរបួស ត្រង់ក្បាល ហើយជំនួយបថមត្រូវបានផ្តល់ដើម្បីសង្គ្រោះគាត់”។ 

កាលពីថ្ងៃចន្ទ ជនស៊ីវិល ១០នាក់ត្រូវបានសម្លាប់ និង ១២នាក់ផ្សេងទៀតរងរបួសនៅពេលដែលគ្រាប់មីន ២គ្រាប់ដែលបន្សល់ទុកដោយក្រុមភេរវករដែស្ហ (ISIS) បានផ្ទុះឡើងនៅក្នុងតំបន់ សាឡាម៉ីយ៉ាស់ នៅក្នុងខេត្តហាម៉ា ភាគខាងកើតនៃប្រទេស នៅពេលពួកគេកំពុងដើរប្រមូលគ្រាប់ផ្សិត៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន SANA ចុះផ្សាយថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here