ជនស៊ីវិល ៥នាក់ស្លាប់ និង ៤០នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍ផ្ទុះមីនបង្កប់

0

ប្រទេសស៊ិរី៖ ជនស៊ីវិល ៥នាក់ត្រូវបានសម្លាប់ និងមិនតិចជាង ៤០នាក់ផ្សេងទៀតរងរបួសនៅក្នុងហេតុការណ៍ផ្ទុះមីនបង្កប់ ដែលបន្សល់ទុកដោយក្រុមភេរវករដែស្ហ (ISIS) នៅក្នុងតំបន់កាចាប៊ីប ភាគនិរតីខេត្ត ដៀរ អេហ្ស័រ ។

អ្នកយកព័ត៌មាននៅខេត្ត ដៀរ អេហ្ស័រ បានលើកឡើងថា​ គ្រាប់មីនបង្កប់ដែលបន្សល់ទុកដោយក្រុមភេរវករដែស្ហ (ISIS) បានផ្ទុះចំរថយន្តដែលកំពុងដឹកពលរដ្ឋមួយក្រុមក្នុងអំឡុងពេលដែលពួកគេកំពុងធ្វើដំណើរទៅរកគ្រាប់ផ្សិតនៅក្នុងតំបន់ កាចាប៊ីប។

អ្នកយកព័ត៌មានបានបន្ថែមថា ជនស៊ីវិល ៥នាក់ស្លាប់ក្នុងហេតុការណ៍នេះ និងមិនតិចជាង ៤០នាក់រងរបួស ហើយពួកគេត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ អាល់ អាសាដ ដើម្បីព្យាបាល។

ប្រធានមន្ទីរពេទ្យ អាល់ អាសាដ  នៅខេត្ត ដៀរ អេហ្ស័រ  លោកវេជ្ជបណ្ឌិត ម៉ាម៉ូន ហ៊ីហ្សា ប្រាប់អ្នកយកព័ត៌មានថា មន្ទីរពេទ្យបានទទួលមនុស្សមិនតិចជាង ៤៥នាក់ ដោយមនុស្ស ៥ នាក់ក្នុងចំណោមពួកគេស្លាប់ និងអ្នកផ្សេងទៀតរងរបួសក្នុងស្ថានភាពខុសគ្នា មនុស្សម្នាក់ក្នុងចំណោមអ្នករងរបួសស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយជំនួយបឋមត្រូវបានផ្តល់ដើម្បីសង្គ្រោះពួកគេ។

ប្រភពព័ត៌មាន Sana ចុះផ្សាយថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here