ប្រទេសនីហ្សេរីយ៉ា៖ មន្ត្រីក្រសួងការពារជាតិនៃរបបយោធានីហ្សេរីយ៉ាបាននិយាយកាលពីថ្ងៃពុធថា យ៉ាងហោចណាស់ទាហាន ១៧នាក់ត្រូវបានសម្លាប់កាលពីថ្ងៃអង្គារ និង២០នាក់ផ្សេងទៀតរងរបួស ដែលក្នុងនោះមានទាហាន ៦នាក់រងរបួសធ្ងន់ ក្នុងការវាយប្រហាររបស់ក្រុមភេរវករនៅក្នុងតំបន់ថីឡាបឺរ៉ី ភាគខាងលិចនៃប្រទេសនីហ្សេរីយ៉ា។
មន្រ្តីក្រសួងលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា “កាលពីម្សិលមិញ នៅម៉ោងប្រមាណជា ១:៣០នាទីរសៀល ការផ្តាច់ខ្លួនរបស់កងកម្លាំងប្រដាប់អាវុធនីហ្សេរីយ៉ាដែលធ្វើដំណើរពី ទីក្រុងបូនី ទៅ ទីក្រុងថ័រូឌី បានជួបក្រុមភេរវករពួនស្ទាក់នៅជិតតំបន់គូថូហ្កូ ដែលមានចម្ងាយប្រមាណជា ៥២គីឡូម៉ែត្រភាគនិរតីនៃទីក្រុងថ័រូឌី”។
ជាងនោះទៅទៀត ការឆ្លើយតបភ្លាមៗរបស់ទាហានជំនួយ និងការចូលរួមតាមអាកាសនៅកន្លែងដែលក្រុមភេរវករពួនស្ទាក់បានជួយសម្រួលដល់ការប្រយុទ្ធគ្នាជាមួយសត្រូវ។ មន្ត្រីក្រសួងបាននិយាយថា អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់តំបន់នៀរម៉ី។ តំបន់ដែលគេស្គាល់ថាជាតំបន់ត្រីកោណរវាងប្រទេសនីហ្សេរីយ៉ា ប្រទេសសូម៉ាលី និងប្រទេសបួគីណាហ្វាសូ គឺទីក្រុងថ័រូឌីបានក្លាយជាទីតាំងដែលក្រុមភេរវករធ្វើការវាយប្រហារដ៏សាហាវនៅតាមបណ្តោយព្រំដែនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយការវាយប្រហារសំដៅទៅលើទាំងមន្ត្រីយោធា និងជនស៊ីវិលជាច្រើន៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៣