ចាប់ខ្លួនមេដឹកនាំសំខាន់៣នាក់ក្នុងចំណោមក្រុមភេរវករ១៣នាក់

0

ប្រទេសប៉ាគីស្ថាន៖ មន្ត្រីនាយកដ្ឋានប្រឆាំងភេរវកម្មបាននិយាយថា នាយកដ្ឋានប្រឆាំង

ភេរវកម្ម ហៅកាត់ថា (CTD) របស់ប៉ូលិសក្នុងខេត្តផុនចាបភាគខាងកើតប្រទេសប៉ាគីស្ថាន

ចាប់ខ្លួនក្រុមភេរវករបាន ១៣នាក់  ក្នុងប្រតិបត្តិការដែលមានមូលដ្ឋានលើការស៊ើបការណ៍ដាច់ដោយឡែកពីគ្នា។

មន្ត្រីនាយកដ្ឋានប្រឆាំងភេរវកម្មបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា ក្រុមភេរវករដែលចាប់ខ្លួនបានទាំងនោះ មានមេបញ្ជាការជាន់ខ្ពស់ក្រុមភេរវករ ៣នាក់ដែលជាសមាជិករបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមហាមឃាត់។ ប្រតិបត្តិការទាំងនេះត្រូវបានធ្វើឡើងនៅស្រុកផ្សេងគ្នានៅក្នុងខេត្ត។

មន្ត្រីនាយកដ្ឋានប្រឆាំងភេរវកម្មបានបន្ថែមទៀតថា ក្រុមភេរវករបានរៀបចំគម្រោងដើម្បីវាយប្រហារភេរវកម្មនៅក្នុងខេត្ត ប៉ុន្តែដោយសារការចាត់វិធានការទាន់ពេលវេលារបស់មន្ត្រីប៉ូលិសបានរារាំងគ្រោះមហន្តរាយដ៏ធំនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែលមានខ្លឹមសារបន្ថែមថា​  នាយកដ្ឋានប្រឆាំងភេរវកម្មបានធ្វើប្រតិបត្តិការដើម្បីពង្រឹងសុវត្ថិភាពខេត្តផុនចាប ហើយអាជ្ញាធរបាន​ប្ដេជ្ញាដើម្បី​លុប​បំបាត់​ការបំផ្លិចបំផ្លាញនៃអំពើ​ភេរវកម្ម”។  មន្ត្រីនាយកដ្ឋានប្រឆាំងភេរវកម្មក៏បានរឹបអូសបានឃ្លាំងអាវុធ ដែលក្នុងនោះរួមមាន ឧបករណ៍បំផ្ទុះកែច្នៃ ឧបករណ៍បញ្ជាបំផ្ទុះ និងគ្រឿងផ្ទុះជាច្រើនក្នុងពេលប្រតិបត្តិការ។

មន្ត្រីប៉ូលិសបានដាក់បណ្តឹងផ្សេងៗគ្នាក្នុងករណីក្រុមភេរវករដែលចាប់ខ្លួនបាននោះ ដែល​ក្រោយមក​បញ្ជូន​ពួកគេទៅ​កាន់​ទីតាំង​ដែល​មិន​ស្គាល់​ដើម្បី​ស៊ើប​អង្កេត​បន្ថែម​ទៀត៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣

 

LEAVE A REPLY

Please enter your comment!
Please enter your name here