ក្រុមភេរវករ ២នាក់ស្លាប់ ក្នុងប្រតិបត្តិការប្រឆាំងអំពើរភេរវកម្មនៅប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ មន្ត្រីយោធាម្នាក់បាននិយាយកាលពីយប់ថ្ងៃសៅរ៍ថា ក្រុមភេរវករ ២នាក់ ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការប្រឆាំងអំពើរភេរវកម្ម នៅស្រុកខាយប័រ ភាគពាយ័ព្យនៃខេត្ត

ខាយប័រ ផាកថុនវ៉ា ប្រទេសប៉ាគីស្ថាន។

បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា កម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការផ្អែកលើការស៊ើបអង្កេតកាលពីយប់ថ្ងៃសុក្រ ក្នុងតំបន់បារ៉ា អំពីមានវត្តមានរបស់ក្រុមភេរវករ។

ISPR បាននិយាយថា “ក្នុងពេលប្រតិបត្តិការ ការបាញ់ប្រហារគ្នាយ៉ាងខ្លាំងក្លាបានកើតឡើងរវាងកម្លាំងទ័ព​ និងក្រុមភេរវករ ដែលបណ្តាលឲ្យក្រុមភេរវករ ២នាក់ស្លាប់” ។

សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា ក្រុមភេរវករដែលត្រូវបានសម្លាប់ទាំងនោះធ្លាប់បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពភេរវកម្មប្រឆាំងនឹងកម្លាំងសន្តិសុខ និងសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ជាច្រើននាក់។ ប្រតិបត្តិការសម្អាតត្រូវបានធ្វើឡើងដើម្បីកម្ចាត់ក្រុមភេរវករផ្សេងទៀតនៅក្នុងតំបន់៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here