ស្លាប់ម្នាក់ និងរបួសម្នាក់ ដោយការបាញ់ប្រហារនៅវ៉េសបេង

0

ប្រទេសអ៊ីស្រាអែល៖ យោងតាមប្រភពពីយោធាអ៊ីស្រាអែលបានឱ្យដឹងថា ស្រ្តីជនជាតិ

អ៊ីស្រាអែលម្នាក់ស្លាប់ និងបុរសម្នាក់រងរបួសធ្ងន់កាលពីថ្ងៃចន្ទ ដោយខ្មាន់កាំភ្លើងជនជាតិប៉ាឡេស្ទីនបាញ់រះពីលើរថយន្តដែលកំពុងបើកបរ នៅក្នុងតំបន់វ៉េសបេង។

មន្ត្រីយោធាម្នាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្តីប្រពន្ធមួយគូរងការបាញ់ប្រហារយ៉ាងព្រៃផ្សៃពីក្មាន់កាំភ្លើងខណៈដែលពួកគាត់បើកបររថយន្តនៅក្រៅតំបន់លំដ្ឋាន បេត ហាហ្គី របស់ជនជាតិជ្វីហ្វ ក្នុងទីក្រុងហេប្រុនភាគខាងត្បូងតំបន់វ៉េសបេង។

សេវាសង្គ្រោះម៉េហ្កេនដេវីដ អាដុំ របស់អ៊ីស្រាអែល បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ស្រ្តី អាយុ ៤០ឆ្នាំស្លាប់ភ្លាមៗបន្ទាប់ពីរបួសដោយគ្រាប់កាំភ្លើងយ៉ាងធ្ងន់ធ្ងរ ហើយបុរសដែលរងរបួសក្នុងវ័យ ៤០ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ។

ទូរទស្សន៍ខានរបស់រដ្ឋ​អ៊ីស្រាអែល​បាន​រាយការណ៍ថា “ក្មេងស្រីអាយុ ៦ឆ្នាំម្នាក់ក៏ស្ថិតនៅក្នុងរថយន្តនោះដែរ ប៉ុន្តែមិនមានរបួសអ្វីនោះទេ។ យោធា​បាន​និយាយ​ថា ការ​តាម​ចាប់​ជន​សង្ស័យ​កំពុងដំណើរការ និងការបិទផ្លូវមិនឲ្យចេញចូលនៅក្នុងតំបន់នោះ”

ឧបទ្ទវហេតុនេះបានកើតឡើងចំពេលដែលមានភាពតានតឹងរវាងកម្លាំងអ៊ីស្រាអែល និងជនជាតិប៉ាឡេស្ទីន នៅតំបន់វ៉េសបេង។ គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃសៅរ៍កន្លងទៅនេះ បុរសជនជាតិអ៊ីស្រាអែលម្នាក់ និងកូនប្រុសរបស់គាត់ត្រូវបានគេបាញ់សម្លាប់នៅពេលលាង​រថយន្ត​នៅ​ក្បែរទី​ក្រុង ហាររ៉ា ប្រទេស​ប៉ាឡេស្ទីន។ ការសម្លាប់នេះបានកើតឡើងបន្ទាប់ពីយោធាអ៊ីស្រាអែលវាយឆ្មក់នៅក្នុងទីក្រុងចេនីន ភាគខាងជើងតំបន់វ៉េសបេងកាលពីថ្ងៃព្រហស្បតិ៍ ក្នុងពេលដែលកងកម្លាំងអ៊ីស្រាអែលសម្លាប់សមាជិកក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនម្នាក់ និងបាញ់សម្លាប់បុគ្គលិកសុខាភិបាលម្នាក់៕

ប្រភពពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃ២១ ខែសីហា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here