ប្រទេសអាហ្វហ្កានីស្ថាន៖ លោក ខាលីដ ហ្សាដ្រាន អ្នកនាំពាក្យប៉ូលិសក្រុងកាប៊ុលបាននិយាយថា មនុស្ស ២នាក់ត្រូវបានសម្លាប់ក្នុងហេតុការណ៍ផ្ទុះគ្រាប់មីន នៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្កានីស្ថាន កាលពីថ្ងៃចន្ទ។
អ្នកនាំពាក្យបានបន្ថែមឱ្យដឹងថា គ្រាប់មីនផ្ទុះក្នុងរថយន្ត នៅតំបន់ ដារ៉ុល អាម៉ាន ដែលជាស្រុកទី៦នៃទីក្រុងកាប៊ុល បណ្តាលឲ្យជនស៊ីវិល ២នាក់ដែលអង្គុយក្នុងរថយន្តស្លាប់ និងអ្នកធ្វើដំណើរឆ្លងកាត់ម្នាក់រងរបួស។ គួរបញ្ជាក់ផងដែរថា កម្លាំងសន្តិសុខនៅក្នុងតំបន់បានចាប់ផ្តើម ស៊ើបអង្កេតលើឧប្បត្តិហេតុនេះហើយ៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣