ទាហាន ៦នាក់ និងក្រុមភេរវករ ៤នាក់ស្លាប់ ក្នុងហេតុការណ៍ប៉ះទង្គិចគ្នានៅប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ សេចក្តីថ្លែងការណ៍ទាហានបង្ហាញថា ទាហាន ៦នាក់ និងក្រុមភេរវករ ៤នាក់ ស្លាប់ក្នុងហេតុការណ៍ប៉ះទង្គិចគ្នានៅខេត្ត ខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអង្គារ។

បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា ហេតុការណ៍នេះបានកើតឡើងនៅស្រុកវ៉ាហ្ស៊ីរ៉ីស្ថានភាគខាងត្បូងនៃខេត្ត ជាទីតាំងដែលការប៉ះទង្គិចគ្នាបានកើតឡើងរវាងក្រុមទាហាន និងក្រុមភេរវករ។

ប្រភពពី ISPR បញ្ជាក់បន្ថែមទៀតថា ក្រុមភេរវករ ២នាក់ រងរបួសក្នុងពេលមានបាញ់ប្រហារគ្នាទៅវិញទៅមក។

សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា ប្រតិបត្តិការបោសសម្អាតបាននិងកំពុងអនុវត្ត ដើម្បីកម្ចាត់ក្រុមភេរវករផ្សេងទៀតដែលរកឃើញនៅក្នុងតំបន់។ “កម្លាំងប្រដាប់អាវុធប៉ាគីស្ថានប្តេជ្ញាលុបបំបាត់រាល់ការគំរាមកំហែងនៃអំពើភេរវកម្ម ហើយការលះបង់របស់ទាហានក្លាហានរបស់យើងគឺដើម្បីពង្រឹងការតាំងចិត្តរបស់យើងបន្ថែមទៀត”៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here