អ៊ីរ៉ង់អំពាវនាវឲ្យដកហូតអាវុធក្រុមភេរវករនៅក្នុងតំបន់ឃឺដប្រទេសអ៊ីរ៉ាក់

0

ប្រទេសអ៊ីរ៉ង់៖ លោក ណាសឺរ ខាណានី អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមភេរវករប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងតំបន់ឃឺដ

របស់អ៊ីរ៉ាក់ត្រូវតែដកហូតអាវុធ និងផ្លាស់​ប្តូរ​ទីតាំង​ចេញ​ពី​តំបន់​ព្រំដែន​នៅត្រឹម​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ខាង​មុខ ដោយលោកសង្កត់ធ្ងន់ថា ថ្ងៃកំណត់នឹងមិនត្រូវបានពន្យារពេល។

យោងតាមភ្នាក់ងារសារព័ត៌មានរដ្ឋអាយអាអ៊ិនអេបានឱ្យដឹងថា​ លោក​ ខាណានី បាន​ធ្វើ​​អត្ថាធិប្បាយ​ក្នុង​អំឡុងសន្និសីទ​កាសែត​ជាទៀតទាត់របស់​គាត់នៅ​ក្នុង​ទីក្រុង​តេហេរ៉ង់ ដែលលោក និយាយថា ប្រទេសអ៊ីរ៉ង់រំពឹងថា រដ្ឋាភិបាលអ៊ីរ៉ាក់នឹងអនុវត្តយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងសន្តិសុខដែលបានចុះហត្ថលេខាជាមួយប្រទេសអ៊ីរ៉ង់កាលពីខែមីនា ដែលទាមទារឲ្យមានការរំសាយក្រុមបំបែកខ្លួន។

លោកនិយាយថា ប្រទេសអ៊ីរ៉ង់បានដឹងថារដ្ឋាភិបាលប្រទេស​អ៊ីរ៉ាក់​បានបញ្ជូន​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​នេះ​ទៅកាន់​អាជ្ញាធរ​ក្នុង​តំបន់​ឃឺដ ដោយលោកបានបន្ថែមថា ពេលនេះប្រទេសអ៊ីរ៉ង់កំពុងរង់ចាំការអនុវត្តកិច្ចព្រមព្រៀងនេះ។

តំបន់ឃឺដ ដែលជាតំបន់ពាក់កណ្តាលស្វយ័តនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ មានជំរំ និង

មូលដ្ឋាននានា ដែលដំណើរការដោយក្រុមចលនាឃឺដអ៊ីរ៉ង់មួយចំនួន ដែលប្រទេសអ៊ីរ៉ង់

ចាត់ទុកថាជាក្រុមភេរវករផ្តាច់ខ្លួន។

អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​បញ្ជាក់សារ​ជា​ថ្មី​ពី​ជំហរ​ម៉ឺងម៉ាត់​របស់ប្រទេស​អ៊ីរ៉ង់ដែលថា ថ្ងៃផុតកំណត់នឹងមិនត្រូវបានពន្យាពេល ដោយលោកបញ្ជាក់បន្ថែមថា រដ្ឋាភិបាលអ៊ីរ៉ាក់នៅក្នុងតំបន់ឃឺដ និងតំណាងពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសអ៊ីរ៉ាក់ សុទ្ធតែ​បាន​ទទួល​ដំណឹងអំ​ពី​ជំហរ​របស់ប្រទេស​អ៊ីរ៉ង់។

លោក ខាណានី និយាយថា “ប្រទេសអ៊ីរ៉ង់រំពឹងថា រដ្ឋាភិបាលអ៊ីរ៉ាក់នឹងប្រតិបត្តិឱ្យបានត្រឹមត្រូវនូវបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងនេះ ខណៈដែលប្រទេសអ៊ីរ៉ង់បានដាក់ភាពសំខាន់បំផុតទៅលើការការពារសន្តិសុខជាតិរបស់ខ្លួន។ លោកបានព្រមានថា ​ប្រសិនបើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងមិនត្រូវបានគេគាំទ្រ ប្រទេសអ៊ីរ៉ង់​នឹង​បំពេញ​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ក្នុងការការពារ​សន្តិសុខ​ជាតិ​របស់​យើង។”

កិច្ចព្រមព្រៀង​សន្តិសុខ​មួយ​ដែលត្រូវ​បាន​ចុះហត្ថលេខា​រវាងប្រទេស​អ៊ីរ៉ង់ ​និងប្រទេស​អ៊ីរ៉ាក់​កាលពី​ខែមីនា តម្រូវឱ្យ​រដ្ឋាភិបាល​អ៊ីរ៉ាក់បំបែកក្រុម​ឃឺដ​អ៊ីរ៉ង់ និងផ្លាស់ប្តូរទីតាំងរបស់ពួកគេទៅជំរំជំនួស៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here