ប៉ូលិស២នាក់ស្លាប់ក្នុងការវាយប្រហារនៅប្រទេសប៉ាគីស្ថាន

0

Translator

 

ប្រទេសប៉ាគីស្ថាន៖ ប៉ូលិសបាននិយាយថា ប៉ូលិស ២នាក់ស្លាប់ និង ៣នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍វាយប្រហារនៅខេត្តខាយប័រផាកថុនវ៉ា ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន។

ប៉ូលិសប្រាប់អ្នកយកព័ត៌មានថា ក្រុមប៉ូលិសកំពុងតែបំពេញកាតព្វកិច្ចយាមល្បាតប្រចាំថ្ងៃនៅក្នុងស្រុកឡាក់គី ម៉ាវ៉ាត កាលពីថ្ងៃច័ន្ទ  នៅពេលដែលពួកគេត្រូវបានវាយប្រហារដោយក្រុមសកម្មប្រយុទ្ធមិនស្គាល់មុខ។

ប៉ូលិសបាននិយាយថា អ្នកវាយប្រហារបានវាយឆ្មក់លើរថយន្តរបស់ប៉ូលិស និងបាញ់រះទៅលើកម្លាំងប៉ូលិស មុនពេលពួកគេរត់គេចខ្លួនពីកន្លែងកើតហេតុ។​

ក្រុមប៉ូលិសដែលរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យក្បែរនោះ ដោយប៉ូលិសម្នាក់ក្នុងចំណោមប៉ូលិសទាំងអស់រងរបួសធ្ងន់ធ្ងរ។

ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here