ប្រទេសអាហ្វហ្គានីស្ថាន៖ លោក អាតថា មូហាមេដ ប៊ីឡល ប្រធានអង្គភាពប្រឆាំងភេរវកម្មខេត្តបាននិយាយកាលពីថ្ងៃអង្គារថា កម្លាំងសន្តិសុខអាហ្វហ្កានីស្ថានបានរកឃើញអាវុធ និងគ្រាប់រំសេវជាច្រើននៅក្នុងប្រតិបត្តិមួយចំនួននៅភាគខាងជើងខេត្តបាក កាលពីថ្ងៃចន្ទ។
លោក ប៊ីឡល បានប្រាប់អ្នកយកព័ត៌មានថា “នៅក្នុងប្រតិបត្តិការទាំងនោះ កម្លាំងសន្តិសុខបានរកឃើញប្រភេទអាវុធខុសៗគ្នា ក្នុងនោះរួមមានកាំភ្លើងវែងកាឡាស់នីកូវ ៣៧ដើម កាំភ្លើងខ្លី ៩ដើម និងកាំភ្លើងយន្តភីឃេ និងគ្រាប់កាំភ្លើងជាច្រើនគ្រាប់។” លោកបន្ថែមថា កម្លាំងសន្តិសុខបានចាប់ខ្លួនមនុស្ស ៣នាក់ក្នុងករណីគ្រប់គ្រងអាវុធ និងគ្រាប់រំសេវខុសច្បាប់។
ប៉ូលិសនិយាយថា កម្លាំងសន្តិសុខបានរកឃើញឃ្លាំងអាវុធ ៨កន្លែង ដែលមានផ្ទុកអាវុធធន់ធ្ងន់ស្រាលមិនតិចជាង ២៥០ប្រភេទខុសៗគ្នា នៅក្នុងខេត្តបាកកាលពីប៉ុន្មានឆ្នាំកន្លងមកនេះ និងចាប់ខ្លួនមនុស្សបាន ២៥នាក់ក្នុងករណីកាន់កាប់អាវុធ និងគ្រាប់រំសេវខុសច្បាប់។
រដ្ឋមន្ត្រីប្រចាំការអាហ្វហ្កានីស្ថានបានប្តេជ្ញាប្រមូលអាវុធ និងគ្រាប់រំសេវពីជនណាដែលរស់នៅក្រៅអង្គភាពសន្តិសុខ៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣