ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៣នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាស

0

ប្រទេសអ៊ីរ៉ាក់៖ យោធាអ៊ីរ៉ាក់បាននិយាយថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ៣នាក់ស្លាប់កាលពីថ្ងៃពុធក្នុងការវាយប្រហារតាមអាកាសទៅលើទីតាំងលាក់ខ្លួនជាច្រើនរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS នៅក្នុងខេត្តសាលាហ៊ូឌីន ភាគខាងជើងទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់។

យោងតាមរបាយការណ៍ចារកម្មបានឱ្យដឹងថា យន្តហោះចម្បាំងអ៊ីរ៉ាក់បានទម្លាក់គ្រាប់បែក លើទីតាំងរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS ក្នុងតំបន់ខ្ពង់រាបក្បែរតំបន់ប្រជុំជន អាល់ អេត នៅភាគខាងជើងខេត្ត ដោយបានសម្លាប់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ៣នាក់ និងបានបំផ្លាញទីតាំងលាក់ខ្លួន ៤កន្លែង រូងភ្នំ និងផ្លូវក្រោមដីជាច្រើនដែលប្រើដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS​ នេះបើយោង​តាម​សេចក្តី​ថ្លែងការណ៍​ដែល​ចេញផ្សាយ​ដោយ ក្រុមប្រព័ន្ធផ្សព្វផ្សាយសុវត្ថិភាព ដែល​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​ទំនាក់​ទំនង​ជាមួយ​បញ្ជាការ​ប្រតិបត្តិការ​រួម​របស់អ៊ីរ៉ាក់។

សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា ការវាយប្រហារតាមអាកាសគឺជាផ្នែកមួយនៃប្រតិបត្តិការយោធាដែលកំពុងដំណើរការ ដែលធ្វើឡើងដោយ​កង​កម្លាំង​អ៊ីរ៉ាក់កាលពី ២ថ្ងៃមុន ដើម្បីតាមប្រមាញ់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមផ្សេងទៀតនៅតំបន់ខ្ពង់រាប។

គួររំលឹកផងដែរថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរជាងមុន ចាប់តាំងពីកម្លាំងសន្តិសុខអ៊ីរ៉ាក់កម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងឆ្នាំ២០១៧។ ទោះបីជាយ៉ាងណាក៏ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅសេសសល់សំងំលាក់ខ្លួននៅតាមទីក្រុង តំបន់វាលខ្សាច់ និងតំបន់ខ្ពង់រាបផ្សេងទៀត និងបានវាយឆ្មក់ជាញឹកញាប់មកលើកម្លាំងសន្តិសុខ និងជនស៊ីវិល៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here