សហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍វិវត្តនៅប្រទេសហ្គាបុង នៅអាហ្វ្រិកកណ្តាល។ យើងនៅតែប្រឆាំងជាដាច់ខាតចំពោះការរឹបអូសដោយយោធា ឬការផ្ទេរអំណាចដោយរំលោភលើរដ្ឋធម្មនុញ្ញនៃប្រទេសជាតិរបស់ខ្លួននោះទេ។ ហើយយើងក៏សូមធ្វើការជំរុញដល់អ្នកទទួលខុសត្រូវ សូមមេត្តាដោះលែង និងធានាសុវត្ថិភាពសមាជិករដ្ឋាភិបាល និងក្រុមគ្រួសាររបស់ពួកគេ និងរក្សាសុវត្តិភាពរបស់ជនស៊ីវិល។
លើសពីនេះទៀត យើងសូមអំពាវនាវដល់តួអង្គទាំងអស់បង្ហាញការអត់ធ្មត់ និងគោរពសិទ្ធិមនុស្ស និងស្វែងរកដោះស្រាយនៃកង្វល់របស់ពួកគេដោយសន្តិវិធី តាមរយៈការសន្ទនាបន្ទាប់ពីការប្រកាសលទ្ធផលបោះឆ្នោត។ យើងក៏កត់សម្គាល់ផងដែរដោយការព្រួយបារម្ភអំពីកង្វះតម្លាភាព និងរបាយការណ៍អំពីភាពមិនប្រក្រតីជុំវិញការបោះឆ្នោត។ សូមបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកឈរជាមួយប្រជាជនហ្គាបុងជានិច្ច៕
ប្រភពព័ត៌មាន state.gov ចុះផ្សាយថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣