ក្រុមភេរវករ ៨នាក់ស្លាប់នៅភាគនិរតីប្រទេសប៉ាគីស្ថាន

0

Translator

 

ប្រទេសប៉ាគីស្ថាន៖ ប៉ូលិសនិយាយក្នុងសេចក្តីថ្លែងការណ៍ថា ប៉ូលិសខេត្ត

ប៉ាឡូជីស្ថានភាគនិរតីនៃប្រទេសប៉ាគីស្ថានបានសម្លាប់ក្រុមភេរវករ៨នាក់ក្នុងប្រតិបត្តិការ២ដាច់ដោយឡែកពីគ្នាកាលពីថ្ងៃសៅរ៍។

នាយកដ្ឋានប្រឆាំងភេរវកម្ម ហៅកាត់ថា (CTD) របស់ប៉ូលិសបាននិយាយថា ពួកគេបានធ្វើប្រតិបត្តិការនៅក្នុងស្រុកវ៉ា្ហស្ហូក ដោយផ្អែកលើព័ត៌មានសម្ងាត់ដែលរាយកាណ៍ថានឹងវត្តមានរបស់ក្រុមភេរវករនៅក្នុងផ្ទះមួយខ្នង។

ក្នុងសេចក្តីថ្លែងការណ៍ដដែលមានខ្លឹមសារបន្ថែមថា ក្នុងពេលលបវាយឆ្មក់ចូលទៅក្នុងផ្ទះនោះ ក្រុមភេរវករបានព្យាយាមរត់គេចខ្លួនដោយបានបាញ់រះទៅលើប៉ូលិស បណ្តាលឱ្យមានការ​បាញ់តបត​គ្នា​ទៅវិញទៅមក ហើយក្រុមភេរវករ ៥នាក់ត្រូវបានសម្លាប់ និង២នាក់បានរត់គេចខ្លួន។

ប៉ូលិសរឹបអូសអាវុធ និងគ្រាប់រំសេវមួយចំនួនចេញពីបរិវេណដែលក្រុមភេរវករមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS រៀបចំផែនការវាយប្រហារទៅលើកម្លាំងសន្តិសុខ និងជនស៊ីវិល។ ក្រោយពីមានហេតុការណ៍វាយប្រហារ នាយកដ្ឋានប្រឆាំងភេរវកម្មចាប់ផ្តើមប្រតិបត្តិការរុករកនៅក្នុងតំបន់ដើម្បីចាប់ខ្លួនក្រុមភេរវករដែលកំពុងរត់គេចខ្លួន។

នៅក្នុងប្រតិបត្តិការមួយផ្សេងទៀតនៅទីក្រុងឃ្វេថា ប៉ូលិសបានរកឃើញជនស៊ីវិលម្នាក់ដែលក្រុមភេរវករចាប់ពង្រត់ចេញពីទីក្រុងកាលពីពីរសប្តាហ៍មុន ហើយប៉ូលិសបានសម្លាប់​ក្រុមភេរវករ ៣នាក់ក្នុងហេតុការណ៍បាញ់ប្រហារគ្នា។

ក្នុងប្រតិបត្តិការដោយផ្អែកលើរបាយការណ៍ចារកម្ម ប៉ូលិសបានលបវាយឆ្មក់ទៅលើទីតាំងលាក់ខ្លួនរបស់ក្រុមភេរវករដែលជាប់ពាក់ព័ន្ធការចាប់ជំរិត ការវាយប្រហារសម្លាប់ និង សកម្មភាពភេរវកម្ម៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here