ក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាប ២០នាក់ស្លាប់នៅភាគខាងត្បូងប្រទេសសូម៉ាលី

0

ប្រទេសសូម៉ាលី៖ មន្ត្រីបាននិយាយថា កម្លាំងទ័ពជាតិសូម៉ាលី និងកម្លាំងដៃគូអន្តរជាតិកាលពីថ្ងៃសៅរ៍បានសម្លាប់ក្រុមសកម្មប្រយុទ្ធអាល់ស្ហារបាប ២០នាក់នៅពេលធ្វើប្រតិបត្តិការក្នុងតំបន់ឡូវើរ ស្ហាបែលភាគខាងត្បូងប្រទេសសូម៉ាលី។

អាប់ដារ៉ាម៉េន យូសូហ្វ អាល់អាដាឡា អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍បាននិយាយថា កម្លាំងចម្រុះបានវាយប្រហារលើក្រុមភេរវករនៅក្នុងទីតាំងលាក់ខ្លួនរបស់ពួកគេពេលធ្វើប្រតិបត្តិការនៅព្រឹកព្រលឹម។

លោកអាល់ អាដាឡា បានបន្ថែមថា ការប្រយុទ្ធគ្នារបស់កម្លាំងយោធាជាមួយនឹងក្រុមសកម្មប្រយុទ្ធមានការកើនឡើងកាន់តែខ្លាំងនៅតំបន់កណ្តាលប្រទេសសូម៉ាលី៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here