ក្រុមសកម្មប្រយុទ្ធអាល់ស្ហារបាប ៤៣នាក់ស្លាប់នៅកណ្តាលប្រទេសសូម៉ាលី

0

Translator

 

Translator

 

ប្រទេសសូម៉ាលី៖ មន្ត្រី​ទ័ព​ជាតិ​សូម៉ាលីបាននិយាយថា កាលពីថ្ងៃចន្ទកម្លាំងទ័ពជាតិសូម៉ាលីបានសម្លាប់ក្រុមសកម្មប្រយុទ្ធអាល់ស្ហារបាប ៤៣នាក់ និងច្រើននាក់ផ្សេងទៀតមានរបួសស្នាម បន្ទាប់ពីធ្វើប្រតិបត្តិការវាយប្រហារក្នុងតំបន់ហ្កាហ្កាឌូដ នៅកណ្តាលប្រទេសសូម៉ាលី។

មន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍បាននិយាយនៅក្នុងសេចក្តីថ្លែងការមួយដែលបានចេញផ្សាយនៅក្នុងទីក្រុងម៉ូហ្កាឌីស្យុមានខ្លឹមសារថា កងទ័ពជាតិបានបំផ្លាញរថយន្តចម្បាំង៣គ្រឿងដែលជាកម្មសិទ្ធរបស់ក្រុមសកម្មប្រយុទ្ធក្នុងពេលធ្វើប្រតិបត្តិការនេះ។

ក្នុងសេចក្តីថ្លែងការមានខ្លឹមសារបន្ថែមថា កម្លាំងទ័ពជាតិសូម៉ាលី និងកម្លាំងក្នុងតំបន់បាន

បង្ក្រាបការវាយប្រហារមួយផ្សេងទៀតនៅភាគកណ្តាលតំបន់ស្ហាបបេលកាលពីព្រឹកថ្ងៃចន្ទ។

ប្រតិបត្តិការនេះកើតឡើងនៅពេលដែលកម្លាំងរដ្ឋាភិបាលសូម៉ាលីបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការប្រមូលផ្តុំកម្លាំងដើម្បីប្រយុទ្ធគ្នាជាមួយក្រុមសកម្មប្រយុទ្ធអាល់ ស្ហាបាប ដែលចលនាមួយនេះត្រូវការការគាំទ្រយ៉ាងពេញទំហឹងពីសាធារណៈជនដើម្បីបន្តប្រតិបត្តិការដែលកំពុងដំណើរការនេះ៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here